ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល! ក្រោយឃើញនារីម្នាក់​ជាប់​មង​​អ្នកនេសាទក្នុងទន្លេបាសាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មានករណី​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​មានសភាពហើមស្អុយមើលលែងស្គាល់​ទៅហើយ​ បាន​អណ្តែត​មក​​ជាប់​មង​​អ្នកនេសាទ​នៅ​ក្នុង​ទឹកទន្លេ​ខាងក្រោយ​ដី​ឡូ​តិ៍​មួយ​កន្លែង ។ នៅ​ពេលសមត្ថកិច្ច​ចុះពិនិត្យទើប​ដឹង​ថា​ ​សពជនរងគ្រោះ​ខាងលើ​​ជា​មនុស្ស​ស្រី មិនស្គាល់អត្តសញ្ញាណ មាន​អាយុប្រមាណ​ចន្លោះ​ពី​១៩ ទៅ​២០​ឆ្នាំ​…

រាជធានីភ្នំពេញ ៖ ​មានករណី​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​មានសភាពហើមស្អុយមើលលែងស្គាល់​ទៅហើយ​ បាន​អណ្តែត​មក​​ជាប់​មង​​អ្នកនេសាទ​នៅ​ក្នុង​ទឹកទន្លេ​ខាងក្រោយ​ដី​ឡូ​តិ៍​មួយ​កន្លែង ។ នៅ​ពេលសមត្ថកិច្ច​ចុះពិនិត្យទើប​ដឹង​ថា​ ​សពជនរងគ្រោះ​ខាងលើ​​ជា​មនុស្ស​ស្រី មិនស្គាល់អត្តសញ្ញាណ មាន​អាយុប្រមាណ​ចន្លោះ​ពី​១៩ ទៅ​២០​ឆ្នាំ​ ទំនង​ជា​​​ជនរងគ្រោះ​ស្លាប់ដោយសារលង់ទឹកអស់រយៈពេល​ពី៤ទៅ​៥ថ្ងៃមកហើយ ។

​ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់​ទន្លេបាសាក់ ខាងក្រោយ​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​ក្នុង​​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​សព​​មនុស្ស​ម្នាក់ ​មិនដឹង​ថា​ជា​មនុស្ស​ប្រុស ឬ​ក៏​ស្រី​នោះ​ឡើយ​បាន​អណ្តែត​មក​ទើ​រ​ជាប់​មង​​របស់​អ្នកនេសាទ​ក្នុង​ទន្លេ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ជាង​១០​ម៉ែត្រ​ពី​មាត់ច្រាំង ដែល​មាន​សភាព​ហើម​មើល​លែង​ស្គាល់​ទៅ​ហើយ​ ម្យ៉ាងទៀត​ក៏​មានធុំ​​ក្លិនស្អុយ​យ៉ាង​ខ្លាំងផងដែរ​។​

តាមប្រភពដដែលបាន​បន្ត​ថា ក្រោយមក ​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​​ប្រាប់​កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន​​ដើម្បី​ឱ្យចុះ​មក​​ពិនិត្យ​កន្លែងកើតហេតុ​ ។ បន្ទាប់ពីទទួលបានសេចក្តី​រាយការណ៍​​ខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ច​បានចុះមកដល់កន្លែងកើតហេតុ និង​ប្រទះ​ឃើញ​សព​​មនុស្សម្នាក់​​អណ្តែត​ក្នុង​ទឹកទន្លេ​ពិត​ប្រាក​ដ​មែន​ ។ ពេល​នោះ​កម្លាំង​​សមត្ថកិច្ច​ក៏​បាន​ជួល​ទូក​នេសាទ​​មួយ​គ្រឿង​អូស​យក​សាកសព​ទៅ​ដាក់​លើគោក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​​។

តាមប្រភពដដែល​បាន​បន្តទៀត​ថា ​ក្រោយ​ពេល​ស្រង់​សាកសព​ដាក់​លើគោក​រួច​ហើយ​ កម្លាំង​មាន​សមត្ថ​កិច្ច​​បាន​​សហការ​ជាមួយ​នឹង​កម្លាំង​ជំនាញ​កោសល​្យ​វិ​ច្ច័​យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញបាន​ពិនិត្យ​ឃើញ​ថា សព​​ជនរងគ្រោះ​ខាងលើ​គឺ​ជា​មនុស្ស​ស្រី មាន​អាយុប្រមាណ​ចន្លោះ​ពី​១៩​ទៅ​២០​ឆ្នាំ​ មាន​ពាក់អាវ​ផ្កា​ពណ៌​ខ្មៅ ស្លៀក​ខោកៅស៊ូ​ជើងវែង ពណ៌​គគីរ​ ទំនងជា​ស្លាប់​ដោយសារ​តែ​លង់​ទឹក​​អស់រយៈពេល​​ពី​៤​ទៅ​៥​ថ្ងៃ​មក​ហើយ និង​មិន​មាន​លិខិត​ស្នាម​​អ្វី​នៅ​ជាប់​នឹង​ខ្លួនជនរងគ្រោះ​​ឡើយ​។

ក្រោយ​ពេល​ពិនិត្យ​រួច កម្លាំង​សម្ថ​កិច្ច​បាន​បញ្ជាក់​​ឱ្យ​ដឹងថា ជន​រង​គ្រោះ​បាន​ស្លាប់​​ដោយសារ​តែ​លង់​ទឹក
និង​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​របស់​​ជនរងគ្រោះ​​ឡើយ ទើបសមត្ថកិច្ច​​ដឹកសព​​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឫ​​ស្សី​សាញ់ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​​ឱ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ។

ពាក់ព័ន្ធនឹងករណីខាងលើ​នេះ​ សមត្ថកិច្ច​ក៏​សូម​​ជូនដំណឹង​ដល់​បងប្អូនដែល​​មាន​​​បាត់​សមាជិកគ្រួសារ ដូចមាន​ភិនភាគខាងលើ​ សូម​មក​​​ធ្វើការ​ទំនាក់ទំនង​នគរបាលប៉ុស្តិ៍ទន្លេបាសាក់​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ