ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ចម្រឹង​បង្អួច​អគារ​រោងចក្រ​កាត់ដេរ​…​គាស់​ទូដែក​បាន​ដោយ​សុវត្ថិភាព​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​បង្អួច​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ​«​ហ្គ្រី​ន​ហ្វៀ​ល ខេ​ម​បូ​ឌា​អុ​ិ​ន ដាស់​ស្ទ្រី​ល ឯ​.​ក​» ហើយ​លូន​ចូល​ទៅ​ខាងក្នុង រួច​ឡើង​ទៅ​ជាន់​ទី​១​គាស់​ទូដែក​មួយ​លួច​យក​លុយ​អស់​សរុប​ជិត​៥​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​បាត់​ស្រមោល ។…

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​បង្អួច​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ​«​ហ្គ្រី​ន​ហ្វៀ​ល ខេ​ម​បូ​ឌា​អុ​ិ​ន ដាស់​ស្ទ្រី​ល ឯ​.​ក​» ហើយ​លូន​ចូល​ទៅ​ខាងក្នុង រួច​ឡើង​ទៅ​ជាន់​ទី​១​គាស់​ទូដែក​មួយ​លួច​យក​លុយ​អស់​សរុប​ជិត​៥​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ដែល​រោងចក្រ​កាត់ដេរ​ខាងលើ​ស្ថិត​នៅក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។ ថៅកែ​រោងចក្រ​នេះ​ឈ្មោះ LI QIANG ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៤១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G៥២០០៧៦៣២ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១១ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​អគារ​រោងចក្រ បាន​ប្រាប់​ថា លុយ​ដែល​បាត់បង់​មាន​ចំនួន​៤៩.០០០​ដុល្លារ ។

ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ទូដែក​នោះ​ទុក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​ដែល​ជា​បន្ទប់ធ្វើការ​របស់​គាត់ ស្ថិត​នៅ​ទល់មុខ​អគារ​សង្វា​ក់​ផលិតកម្ម​របស់​រោងចក្រ ។ កាលពី​ថ្ងៃ​ទី​១០ ខែតុលា គឺ​រយៈពេល​១២​ថ្ងៃមុន គាត់​បាន​យក​លុយ​ចំនួន​៨​ម៉ឺន​ដុល្លារ​ទៅ​ទុក​នៅ​ក្នុង​ទូដែក​នោះ ។ លុះនៅ​ថ្ងៃ​ទី​២១ ខែតុលា គឺ​មុន​ពេល​កើត​ហេតុ​១​ថ្ងៃ គាត់​បាន​ដក​យក​លុយ​ចំនួន​៣១.០០០​ដុល្លារ​ពី​ទូដែក​នេះ ទៅ​ចំណាយ​លើ​ការងារ​ផ្សេង​ៗ ។

រោងចក្រ​នេះ​ទើបនឹង​បើក​ដំណើរការ​ថ្មី​ៗ​ប៉ុណ្ណោះ ហើយ​បន្ទប់ធ្វើការ​ដែល​ដាក់​ទូដែក​នោះគ្មាន​អ្នក​ណា​ចេញចូល​បាន​ក្រៅពី​បុគ្គលិក​រោងចក្រ​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា ចំណែក​លុយ​នៅ​សល់​មាន​ចំនួន​៤៩.០០០​ដុល្លារ ត្រូវ​បាន​រក្សា​ទុក​នៅក្នុង​ទូដែក​នោះ ហើយ​គាត់​បាន​ចាក់សោ​ទុកដាក់​នៅ​កន្លែង​ដើម​យ៉ាង​ត្រឹមត្រូវ​មិន​មានការ​ធ្វេសប្រហែស​ឡើយ ។

លុះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ខណៈ​គាត់​ចូល​ដល់​ក្នុង​បន្ទប់ធ្វើការ ស្រាប់តែ​ឃើញ​អី​វា​៉​ន់​រប៉ាត់រប៉ាយ ហើយទូដែក​មាន​ស្នាម​គាស់​និង​បាត់​លុយ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ។ បន្ទាប់​មក គាត់​បាន​ហៅ​ប្រធាន​រដ្ឋបាល​រោង ចក្រ​ឲ្យ​ទៅ​ជួយ​មើល ព្រមទាំង​នាំ​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក ដើម្បី​ជួយ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ចោរលួច​ខាងលើ​នោះ ។

នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ខែតុលា​នេះ ដែល​លើក​ទី​១ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​រោងចក្រ​មួយ​កន្លែង​ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ដោយ​ចោរ​២​នាក់​លួច​គាស់​ទូដែក​យក​អស់ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅឡើយ​ទេ ៕​

អត្ថបទសរសេរ ដោយ