ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បាន​បន្លាស់​ទី​អ្នក​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​មក​រស់នៅ​លើគោក​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ត្រូវ​បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឡើង​មក​រស់នៅ​លើ​ចំណុច​ដីគោក​ដែល​អាជ្ញាធរ​រៀបចំ​អស់ហើយ ក្នុង​ពេល​ដែល​ទឹកទន្លេ​ឡើង​នៅ​ក្នុងឆ្នាំនេះ ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​សល់​ចំនួន​តែ​៦​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​ពួក​គាត់​មិន​ព្រម​ឡើងគោក…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ត្រូវ​បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឡើង​មក​រស់នៅ​លើ​ចំណុច​ដីគោក​ដែល​អាជ្ញាធរ​រៀបចំ​អស់ហើយ ក្នុង​ពេល​ដែល​ទឹកទន្លេ​ឡើង​នៅ​ក្នុងឆ្នាំនេះ ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​សល់​ចំនួន​តែ​៦​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​ពួក​គាត់​មិន​ព្រម​ឡើងគោក អាជ្ញាធរ​បាន​ធ្វើ​សេចក្តីរាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​បរិបូរ​ណ៌ និង​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​រួច​ហើយ ដើម្បី​ជួយ​មាន​វិធានការ​បន្ត​ទៀត ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​ដល់​ពេល​នេះ គឺជា​ដំណាក់កាល​ទី​ពីរ​ហើយ​ក៏​ដូច​ជា ដំណាក់​ការ​ចុង​ក្រោយ​ដែរ ។ កាលពី​ឆ្នាំ​កន្លង​ទៅ​ដែល​ជា​ដំណាក់កាល​ទី​១ ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ឡើង​រស់នៅ​លើគោក​មិន​បាន​ទាន់​ព្រោះ​ទឹក​ស្រក​ផុត​ទៅ ម្លោះ​ហើយ​ពួក​មិន​អាច​ឡើងគោក​បាន​អស់​ស្រុង​នោះ​ទេ គឺ​បាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ។ អ្នក​នៅ​សេសសល់​ត្រូវ​រង់ចាំ​ឆ្នាំ​នេះ​ពេល​ទឹកទន្លេ​ឡើង​ខ្ពស់ ។

ជា​ឱកាសល្អ​ចាប់តាំងពី​ក្រោយ​បុណ្យ​ភ្ជុំ​បិ​ណ្យ​រួច​មក​អាជ្ញា​បាន​រៀបចំ​ឲ្យ​ពួក​គាត់​អូស​ផ្ទះ​បណ្តែត​ទឹក​មក​ដាក់​តាម​ទីតាំង​ដែល​អាជ្ញាធរ​បាន​កំណត់​ទុកជា​ស្រេច​នៅ​តាម​មាត់​ប្រឡាយ​ដែល​អាជ្ញាធរ​បាន​ជីក ។ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ដែល​បាន​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​សរុប​ចំនួន​១១៥០​គ្រួសារ មាន​ចំនួន​៣​ភូមិ​គឺ​ភូមិ​កំពង់ព្រះ មាន​ចំនួន​២៥០​គ្រួសារ ,​ភូមិ​សេះ​ស្លាប់មាន​ចំនួន​២២៩​គ្រួសារ ,​និង​ភូមិ​ឆ្នុកទ្រូ មាន​ចំនួន​៦៧១​គ្រួសារ ។ ដោយឡែក​ភូមិ​ឆ្នុកទ្រូ កាលពី​ឆ្នាំទៅ​បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹកបាន​ចំនួន​៤៨៥​គ្រួសារ នៅ​សល់​ចំនួន​១៨៦​គ្រួសារ គឺ​ពេល​នេះ​បាន​ឡើងគោក​អស់ហើយ ។

ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ទៀត ដែល​មិន​ព្រម​ឡើងគោក​ទោះបី​តែ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ​យ៉ាងណា​ក៏​គាត់​មិន​ព្រម​ឡើងគោក​ដែរ​នោះ​ពេល​នេះ​អាជ្ញាធរ​ឃុំ​ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត​អស់ហើយ ដើម្បី​ជួយ​មាន​វិធានការ​បន្ត ។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ឱ្យ​មានការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ដល់​ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្ត​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ឡើងគោក​ស្ទើ​១០០%​ហើយ​ដែរ ។ ដោយឡែក​សម្រាប់​អាជ្ញាធរ​ឃុំ ឆ្នុកទ្រូ បាន​ខិតខំ​រៀបចំ​ទីតាំង​ដី​ព្រៃ​មួយ​ចំនួន ដោយ​បាន​ជីក​ជា​ប្រឡាយ លើក​ទំនប់​សងខាង ជា​ប្រយោជន៍​២​យ៉ាង ដល់​អ្នក​បន្លាស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក ទី​១-​ពួក​គាត់​អាច​រស់នៅ​ដោយ​មាន​ផ្លូវ​មុខ​ផ្ទះ (​ទំនប់​) ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​បាន​ស្រួល ។ ទី​២-​មាន​ប្រឡាយ​មុខ​ផ្ទះ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹកបាន​ក៏​ស្រួល​ងាយស្រួល​ដែរ​សម្រាប់​ពួក​គាត់​ចេញចូល​តាម​ប្រឡាយ​ទៅ​កាន់​ទន្លេសាប ការ​ប្រកប​មុខរបរ​នេសាទ និង​ដាំ​ចម្ការ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ