ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ជាមួយ​កម្មវិធី​ពិសេស​សម្ពោធ​ហាង COTTAGE COFFEE ទាំង​បី​សាខា​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ការ​ហ្វេ​ដ៏​ល្បីឈ្មោះ COTTAGE COFFEE នឹង​ធ្វើការ​បើក​សម្ពោធ​សាខា​ទាំង​៣ របស់​ខ្លួន​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បី​ថ្ងៃ​ជាប់​ៗ​គ្នា​តែ​ម្តង​នៅ​សាខា បឹង​កេងកង សាខា…

រាជធានី​ភ្នំពេញ ៖ ហាង​ការ​ហ្វេ​ដ៏​ល្បីឈ្មោះ COTTAGE COFFEE នឹង​ធ្វើការ​បើក​សម្ពោធ​សាខា​ទាំង​៣ របស់​ខ្លួន​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បី​ថ្ងៃ​ជាប់​ៗ​គ្នា​តែ​ម្តង​នៅ​សាខា បឹង​កេងកង សាខា វិមាន​កា​ណា​ឌី​យ៉ា និង សាខា ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ។

ជា​ពិសេស​ដើម្បី​អបអរសាទរ​ក្នុង​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នោះ​ដែរ ហាង​កាហ្វេ COTTAGE COFFEE ក៏​នឹង​មាន​រៀបចំ​កម្មវិធី​ពិសេស​ដោយ​ធ្វើការ​ផ្តល់​ជូន​នូវ​ភេសជ្ជៈ​ចំនួន ១០០ កែវ ជូន​ចំពោះ​អតិថិជន ១០០ នាក់​ដំបូង​ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​សាខា​ទាំង ៣ ដែល​សាខា ផ្សារ​ទំនើប​អូ​ឡាំ​ព្យា សម្ពោធ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា សាខា បឹង​កេងកង ៣ នៅ​ថ្ងៃ​ទី​២៧ ខែតុលា និង សាខា​វិមាន​កា​ណា​ឌី​យ៉ា សម្ពោធ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ ២០១៩ ។

ដូច្នេះ​សូមកុំ​ភ្លេច​អញ្ជើញ​ចូលរួម និង​ភ្លក់​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ​ដោយ​ឥត​គិតថ្លៃ​ទាំងអស់​គ្នា​ណា ! ព្រោះ​ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​សម្រាប់​តែ​អតិថិជន ១០០ នាក់​ដំបូង​តែ​ប៉ុណ្ណោះ ។

លើស​ពី​នេះ​ទៅ​ទៀត​នោះ សាខា​ទាំង ៣ របស់​ហាង COTTAGE COFFEE មានការ​រចនា​ទីធ្លា​ធំ​ទូលាយ និង​មាន​បរិយាកាស​ល្អ​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​របស់​អតិថិជន រួម​ជាមួយ​សេវាកម្ម​ល្អ ជាមួយ​បុគ្គលិក​មាន​ភាព​រួសរាយ​រាក់ទាក់​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​គ្រប់​រូប​ផង​ដែរ ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មាន​កាហ្វេ និង​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ​នឹង​មិន​ធ្វើ​ឱ្យ​អតិថិជន​ខកបំណង​ឡើយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ