ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅ​កើត​អំពី​មនុស្ស​នាំ​គ្នា​អង្អែល​កាមគុណ

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ពោល​ថា ភ្លើង​គឺ រាគៈ ភ្លើង​គឺ​ទោសៈ ភ្លើង​គឺ​មោហៈ ក្ដៅ​ដោយ​សេចក្ដី​កើត ដោយ​សេចក្ដី​ចាស់​គ្រាំគ្រា និង​សេចក្ដីស្លាប់ ក្ដៅ​ដោយ​សេចក្ដី​សោក ដោយ​សេចក្ដី​ខ្សឹកខ្សួល…

ព្រះសម្មាសម្ពុទ្ធ​ពោល​ថា ភ្លើង​គឺ រាគៈ ភ្លើង​គឺ​ទោសៈ ភ្លើង​គឺ​មោហៈ ក្ដៅ​ដោយ​សេចក្ដី​កើត ដោយ​សេចក្ដី​ចាស់​គ្រាំគ្រា និង​សេចក្ដីស្លាប់ ក្ដៅ​ដោយ​សេចក្ដី​សោក ដោយ​សេចក្ដី​ខ្សឹកខ្សួល ដោយ​សេចក្ដី​ទុក្ខ​ក្នុង​កាយ ដោយ​សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត ដោយ​សេចក្ដី​ចង្អៀតចង្អល់​ក្នុង​ចិត្ត​ នាំគ្នាត្រេកត្រអាលក្នុងកាមគុណនាំ​ឱ្យ​សត្វលោក​រស់នៅ​ក្នុង​កម្ដៅ​ហើយ​កម្ដៅ​នេះ​កាន់តែ​មាន​កំណើន​កើន​ឡើងជា​លំដាប់​គ្មាន​វិធី​រំលត់ ។

សត្វលោក​គ្មាន​ជំនឿ​ថា ការ​ពន្លត់ភ្លើង​រាគៈ ទោសៈ មោហៈ គឺជា​ចំណុច​ត្រជាក់​ដ៏​កំពូល​នោះ​ទេ ផ្ទុយ​មក​វិញ គេ​ច្រើន​តែ​ស្វែងរក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់ភ្លើង​ជីវិត​ឲ្យ​កាន់តែ​ធំ​ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់ ។

ទ្វីបលោក​នេះ​បាន​ក្លាយទៅជា​លោក​ដែល​មាន​កម្ដៅ​ទាំង​មនុស្ស ទាំង​សត្វ ទាំង​សកល​ធាតុ ក៏​ព្រោះតែ​មនុ ស្ស​ក្នុង​ពិភពលោក នាំ​គ្នា​ស្ទាប់អង្អែល​នូវ​បញ្ចកាមគុណ នាំ​គ្នា​បម្រើ​សេចក្ដី​សប្បាយ​បោកប្រាស់ ប្រកបដោ យ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន​១​ជា ១​លាន​ដង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ