ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សាហា.វ​! សូ​ម្បី​តែ​ក្មួយបង្កើត​សោះ​ក៏​កា.ប់សម្លា.ប់​ដែរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់ ត្រូវជា​ឪពុកមា​បង្កើត​របស់​ជន​រង​គ្រោះ បន្ទាប់​ពី​កាប់​ក្មួយ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់ ត្រូវជា​ឪពុកមា​បង្កើត​របស់​ជន​រង​គ្រោះ បន្ទាប់​ពី​កាប់​ក្មួយ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។ ហេតុ​ការ​ឃាត់ខ្លួន​ឪពុកមា​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣២​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា​នេះ ស្ថិត​នៅ​ភូមិ​ប្រិ​យ៍​ថ្មី សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប ។

ជនសង្ស័យ​ឈ្មោះ ព្រឹម ព្រូស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវជាឪពុកមា ជនរងគ្រោះ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សូ វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រិ​យ៍​ថ្មី សង្កាត់​ទឹក​វិល ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការដ្ឋាន​នគរបាល​បាល​ក្រុង​សៀមរាប​បាន​ប្រាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា​នេះ​ថា មុន​ដំបូង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ក្មួយបង្កើត​ឈ្មោះ សូ វាសនា ស្រាប់តែ​ពេល​នោះ​ឈ្មោះ សូ​វាសនា បាន​កាន់ដំបង​ឫស្សី​ចូល​ទៅ​ក្នុង​ដី​របស់​ជនសង្ស័យ​ត្រូវជា​ឪពុកមា ក្នុង​គោលបំណង​ហៅ​ឈ្មោះ ប្រឹ​ម ព្រូស​ឲ្យ​ចេញពី​ក្នុងផ្ទះ ដើម្បី​និយាយ​គ្នា​ខណៈ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ចេញពី​ក្នុងផ្ទះ​ព្រមទាំង​បាន​យក​ដាវ​សាំ​មា​រ៉ៃ​ចំនួន​១​ដើម ដែល​ធ្វើ​អំពី​ដែក​មាន​ប្រវែង 70 cm និង​មុខកាត់ 50 cm មក​កាប់​ទៅ​លើ​ឈ្មោះ សូ វាសនា បណ្តាល​ឲ្យ​ស្លាប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​ពី​កាប់​រួច​ហើយ​ឈ្មោះ​សូ វាសនា បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន ពេល​នោះ​ក៏​ត្រូវ​បាន​ម្តាយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​រួច​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពេល​ទៀប​ភ្លើ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែតុលា​នោះ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​កម្លាំង​យើង​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយដោយ​បានការ​បំភ្លឺ​ពី​ម្ដាយ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជនសង្ស័យ​មានឈ្មោះ ព្រឹម កែវ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​គ្រូបង្រៀន​បាន​បំភ្លឺ​ថា កូន​របស់​ខ្លួន​ឈ្មោះ សូ វាសនា ត្រូវ​បាន​ឈ្មោះ ព្រឹម ព្រូស ដែល​ត្រូវជា​ឪពុកមា​បានកា​ប់ម​កលើ​ក្មួយបង្កើត​ដោយសារ​មាន​ទំនាស់​ពាក្យ​សម្តី ទើប​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បាក់ដង​កាំបិត​ខាងស្ដាំ និង​រង​របួស​ដាច់​ចុង​ស្លឹកត្រចៀក​ខាងស្ដាំ និង​ផុង​លលាដ៍​ប៉ែក​ខាងស្ដាំ ។ បន្ទាប់​មក​សមត្ថកិច្ច​យើង​ក៏​បាន​ចុះ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ព្រឹម ព្រូស មក​ធ្វើការ​សាកសួរ ក្រោយ​ពី​មក​រូបគេ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​មា​រ៉ៃ មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​បណ្ដាល​ឲ្យ​រង​របួស​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នួន ស័​ក្ដ​ចំរើន រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ធ្វើការ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ នៅ​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ