ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ដល់​១៥៧​នាក់ ក្រោយ​បាតុ​កម្ម​ហិ.ង្សា​យ៉ាង​​បង្ហូរ​ឈាម

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រុង​បា​ដា​ដ​នា​ថ្ងៃ​ទី​២២​តុលា​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន លើ​បាតុកម្មហិង្សា​បង្ហូរឈាម​កាលពីដើម​ខែតុលា ដោយ​ដក​តំណែង​អ្នក​ទទួលខុសត្រូវ​យោធា​ជា​ច្រើន​សិប​នាក់​បន្ទាប់​ពី​ការ​ស្លាប់​មនុស្ស​ជាង​១៥០​នាក់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី​វា​ហាក់ដូចជា​មិន​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​និង​ពួក​អ្នក​តវ៉ា​ពេញចិត្ត​ឡើយ ខណៈ​ពួក​គេ​គ្រោង​បន្ត​ការ​តវ៉ា​ទៀត​នា​ថ្ងៃ​ទី​២៥​តុលា​។ បេសកកម្ម​អ​.​ស​.​ប​នៅ​អ៊ី​រ៉ា​ក់ បាន​ចេញផ្សាយ​របាយការណ៍​មួយ បរិហារ​ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រុង​បា​ដា​ដ​នា​ថ្ងៃ​ទី​២២​តុលា​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន លើ​បាតុកម្មហិង្សា​បង្ហូរឈាម​កាលពីដើម​ខែតុលា ដោយ​ដក​តំណែង​អ្នក​ទទួលខុសត្រូវ​យោធា​ជា​ច្រើន​សិប​នាក់​បន្ទាប់​ពី​ការ​ស្លាប់​មនុស្ស​ជាង​១៥០​នាក់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី​វា​ហាក់ដូចជា​មិន​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​និង​ពួក​អ្នក​តវ៉ា​ពេញចិត្ត​ឡើយ ខណៈ​ពួក​គេ​គ្រោង​បន្ត​ការ​តវ៉ា​ទៀត​នា​ថ្ងៃ​ទី​២៥​តុលា​។

បេសកកម្ម​អ​.​ស​.​ប​នៅ​អ៊ី​រ៉ា​ក់ បាន​ចេញផ្សាយ​របាយការណ៍​មួយ បរិហារ​ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ហើយ​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​ថា ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​ប្រឆាំង​ពួក​បាតុករ​។ បេសកកម្ម​នេះ​បាន​បរិហារ​ចំពោះ​បរិយាកាស​នៃ​ការ​បំភ័យ ដោយ​លើក​ពី​ការ​ចាប់ខ្លួន​និង​ចាប់​ឃុំឃាំង​មនុស្ស​ដ៏​ច្រើន ការ​សម្លុត​បំភ័យ​និង​ធ្វើបាប​ពួក​បាតុករ បណ្ដា​អ្នកកាសែត​និង​ពួក​សកម្មជន ព្រមទាំង​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​សារព័ត៌មាន កាត់​ផ្ដាច់​អ៊ី​ន​ធើ​រ​ណេ​ត​និង​បណ្ដាញ​សង្គម​។

គណៈកម្មការ​ស៊ើ​ប​អង្កេត​ជាន់ខ្ពស់​បង្កើត​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី បាន​ផ្ដល់​តុល្យការ​ចុង​ក្រោយ​នៃ​ចំនួន​អ្នក​ស្លាប់​ថា មាន​១៥៧​នាក់​ដែល​ស្ទើរតែ​ទាំងអស់​ជា​ពួក​បាតុករ ភាគច្រើន​ស្លាប់​នៅ​ក្រុង​បា​ដា​ដ រវាង​ពី​ថ្ងៃ​ទី​១​មក​ទី​៦​តុលា​។ ៧០%​នៃ​អ្នក​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល​និង​ដងខ្លួន​។

ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ទាំងនោះ​គណៈកម្មការ​ជាន់ខ្ពស់​នោះ ប្រកាស​ពី​ការ​ដកហូត​តំណែង​មេបញ្ជាការ​យោធា​ច្រើន​សិប​នាក់​នៃ​ខេត្ត​៧ ក្នុង​ចំណោម​ខេត្ត​ទាំង​១៨​របស់​ប្រទេស​ដែល​ផ្ទុះ​ការ​តវ៉ា​។ តាម​តុល្យការ​ផ្លូវការ​ថា​ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជន​ស៊ី​វិល​១៤៩​នាក់​និង​សមាជិក​កង​កម្លាំង​សន្តិសុខ​៨​នាក់​។ ជន​ស៊ី​វិល​១០៧​នាក់​និង​សមាជិក​កងកម្លាំង​សន្តិសុខ​៤​នាក់​ស្លាប់​នៅ​ក្រុង​បា​ដា​ដ​តែ​មួយ​គត់​។

អាជ្ញាធរ​និយាយ​ថា តាំងពី​ផ្ទុះ​ចលនា​តវ៉ា​មក មាន​បណ្ដា​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បាន​សម្ងំ​នៅ​លើដំបូល ពីលើ​ពួក​បាតុករ​និង​កងកម្លាំង​សន្តិសុខ​ហើយ​លប​បាញ់ប្រហារ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ