ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពេក​លួច​ម៉ូទ័រ​​​និងពូថៅ​​លក់​បាន​៣​ម៉ឺន​រៀល​ត្រូវជាប់​គុក​បន្សល់​ទុក​ប្រពន្ធ-កូន​រស់​វេទនា

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ការ​ចាប់​ខ្លួន​បុរស​ម្នាក់​​​​ចោទ​ប្រកាន់​​ថា បាន​លួច​ម៉ូទ័រ​​និងពូថៅ​របស់​​ម្ចាស់​​សត្ត​ឃាត​ដ្ឋាន​​យក​ទៅ​លក់​ក្នុង​តម្លៃ​​​៣​ម៉ឺន​​​រៀល​ ​បាន​ធ្វើ​ឱ្យ​គ្រួសារ​​ក្រីក្រ​នេះ​ប្រឈម​មុខ​នឹង​​​ការ​លំបាក​ផ្នែក​ជីវភាព​ ។ ​អ្នក​ស្រី​ ហឿង ណេក អាយុ​៣០​ឆ្នាំ ជាអ្នក​ស៊ីឈ្នួល​​ឃ្វាល​គោ​ឱ្យ​គេ​និង​ជា​ប្រពន្ធ​​ជន​​ត្រូវ​ចោទ​ឈ្មោះ​​ប៉ាន់​ ប៊ុនឡែន អាយុ​​​៣២ឆ្នាំ​ ជាជាង​សំណង់​និង​ស៊ីឈ្នួល​ជីក​អណ្តូង​​​​ឱ្យគេ​បាន​ឱ្យ​ដឹងថា ​​​គាត់​មាន​កូន៦​​នាក់

ខេត្ត​ស្ទឹង​ត្រែង​ ៖ ការ​ចាប់​ខ្លួន​បុរស​ម្នាក់​​​​ចោទ​ប្រកាន់​​ថា បាន​លួច​ម៉ូទ័រ​​និងពូថៅ​របស់​​ម្ចាស់​​សត្ត​ឃាត​ដ្ឋាន​​យក​ទៅ​លក់​ក្នុង​តម្លៃ​​​៣​ម៉ឺន​​​រៀល​ ​បាន​ធ្វើ​ឱ្យ​គ្រួសារ​​ក្រីក្រ​នេះ​ប្រឈម​មុខ​នឹង​​​ការ​លំបាក​ផ្នែក​ជីវភាព​ ។ ​អ្នក​ស្រី​ ហឿង ណេក អាយុ​៣០​ឆ្នាំ ជាអ្នក​ស៊ីឈ្នួល​​ឃ្វាល​គោ​ឱ្យ​គេ​និង​ជា​ប្រពន្ធ​​ជន​​ត្រូវ​ចោទ​ឈ្មោះ​​ប៉ាន់​ ប៊ុនឡែន អាយុ​​​៣២ឆ្នាំ​ ជាជាង​សំណង់​និង​ស៊ីឈ្នួល​ជីក​អណ្តូង​​​​ឱ្យគេ​បាន​ឱ្យ​ដឹងថា ​​​គាត់​មាន​កូន៦​​នាក់​​ កូន​៤​នាក់​រស់​នៅ​ជាមួយ​គាត់​ រីឯ​​២​នាក់​ទៀត​ឱ្យគេជួយ​ចិញ្ចឹម​​ដោយសារ​ខ្វះខាត​ក្នុង​ជីវ​ភាព​​​​​ពេក​ ។ គាត់​និង​ប្តី​​​​បាន​សុំ​ដី​គេសង់​​​ខ្ទម​​រស់​នៅ​បណ្តោះ​អាសន្ន​ ​ហើយ​ដោយ​សារ​​តែ​គ្មាន​​​ប្រាក់​​ទិញ​អង្ករ​​ច្រក​​ឆ្នាំង​​​ប្តី​គាត់​​បាន​បង្ខំ​ចិត្ត​​លួច​ម៉ូទ័រ​​ និង​ពូ​ថៅ​របស់គេ​យក​ទៅ​លក់​បាន​តម្លៃ​៣​ម៉ឺន​រៀល​ ក៏ត្រូវ​​លោក​សុខ គង់ ម្ចាស់​សត្ត​ឃាត​ដ្ឋាន​​ស្ទឹង​ត្រែង​​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​បញ្ជូន​​ទៅ​តុលាការ​ឃុំ​ខ្លួន​តែម្តង​ ។​

ដោយសារ​​​មើល​ឃើញ​​​ពីការ​​លំបាក​​ក្នុង​ជីវភាព​​របស់​​គ្រួសារ​​ក្រីក្រ​​នេះ​ និង​​អនុវត្ត​តាម​​អនុសាសន៍​​របស់​​សម្តេច​តេជោ​ហ៊ុន សែន ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​ ដែល​​មិន​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់​បាយ​នោះ​អាជ្ញាធរ​ក្រុង​​ស្ទឹង​ត្រែង​​ បាន​នាំ​​យក​អំណោយ​ជាអង្ករ​ មី​កញ្ចប់​ ទឹក​ស៊ីអ៊ីវ​និង​​ថវិកា​​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​​មួយនេះ​។​ ក្នុង​​នោះ​បាន​ឧបត្ថម្ភ​លោក​ ផឹក ​សុបិន អភិបាល​​ក្រុង​ស្ទឹង​ត្រែង​ និង​​​ភរិយា​​ លោក​ស្រី លាង ឡាធានី បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​​ចំនួន​​១០​ម៉ឺន​រៀល​ អង្ករ​​៥០គីឡូ​ក្រាម​ ទឹកស៊ី​អ៊ីវ​១យួរ ​​​និង​មី៣​​កេស,​​ លោក​ឡាយ​ ចាន់ឌី​ និង​អ្នក​ស្រី​​​យេក សុធា ឧបត្ថម្ភ​​អង្ករ​​៥០គីឡូ​ក្រាម​ មី១កេស​ និង​ទឹក​ស៊ីអ៊ីវ​​១យួរ​, លោក​សេង សុផាត និងអ្នក​ស្រី​ឈុន សុគន្ធារី ឧបត្ថម្ភ​​១០​ម៉ឺន​រៀល​, លោក​ជា វណ្ណ ចៅ​សង្កាត់​ស្ទឹង​ត្រែង​ ឧបត្ថម្ភ​​៥​ម៉ឺន​រៀល, លោក​អូន រម្យ និង​អ្នក​ស្រី​ថុន ផល្លា ឧបត្ថម្ភ​៥​ម៉ឺន​រៀល, លោក​សែ ម៉េង​ធា ប្រធាន​ស្នាក់​ការ​ផ្សារស្ទឹង​ត្រែង​​ ឧបត្ថម្ភ​​​១០ម៉ឺន​​រៀល​ ​និង​លោក​ឈុន វណ្ណា ថៅកែ​ទិញ​អេត​ចាយ​ ឧបត្ថម្ភ​​​១០​ម៉ឺន​រៀល ។

នេះជា​អំណោយ​​សប្បុរស​​​ជន​រួម​នឹង​អាជ្ញាធរ​ក្រុង​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​ដល់​ប្រជា​ពល​រដ្ឋ​ទីទ័ល​​ក្រ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ។ ក្នុង​ឱកាស​​នោះ​ លោក​ផឹក សុបិន អភិបាល​​ក្រុង​ស្ទឹង​ត្រែង​បានសន្យា​​ជួយ​អន្តរាគមន៍​​​​​ឱ្យ​មាន​ការ​ដោះ​លែង​​បុរស​ជាប់​ចោទ​​នោះ​​ចេញ​ពីពន្ធ​នាគារ​វិញ​ ហើយ​លោក​ក៏​​​បាន​ផ្តាំ​​ផ្ញើ​ឱ្យ​ស្ត្រីជា​​ប្រពន្ធ​បុរស​​ជាប់​ចោទ​ទុក​ដាក់​លុយ​កាក់​និង​របស់​របរដែល​ជា​​អំណោយ​​ឱ្យ​បាន​ល្អ​ និង​ផ្គត់​ផ្គង់​​ឱ្យ​កូន​បាន​ទៅ​រៀន​​សូត្រ ៕​