ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ…​បង្ក្រាប​គ្រឿងញៀ.នដ៏ធំ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ ដែល​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​រហូត​ដល់​៤០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ខ្មែរ​៣​នាក់​និង​ជនជាតិ​ថៃ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ ដែល​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​រហូត​ដល់​៤០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ខ្មែរ​៣​នាក់​និង​ជនជាតិ​ថៃ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល នៅ​ភោ​ជនី​យ​ដ្ឋា​ន​យីហោ​«​រស់ សុខុម​» តាម​ផ្លូវជាតិ​លេខ​៦ ភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ។

កិច្ចសហការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទ្រង់ទ្រាយ​នេះ ដឹកនាំ​ដោយ លោក អុ​ិ​តសុធា ព្រះ រាជ អាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​សាយ វាសនា ព្រះរាជអាជ្ញា​រង និង​កម្លាំង​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ រួម​ទាំងកម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ត ។

ជនសង្ស័យទាំង​៤​នាក់​សុទ្ធ​សឹង​ជា​បុរស​ដែល​មាន ១-​ឈ្មោះ គន់ វណ្ណៈ ២-​ឈ្មោះ សុខ ប៊ុ​ន​សិរិ​ឆៃ ៣-​ឈ្មោះ លី តឹក ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរ និង​៤-​ឈ្មោះ សាក់ សេង​សង ជា​ជនជាតិ​ថៃ រស់នៅ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ ។ ពួក​គេ​ជិះ​រថយន្ត​២​គ្រឿង​គឺ ម៉ាក​ហ្វ​ដ​១​គ្រឿង ពណ៌​ប្រផេះ អត់​ផ្លា​ក​លេខ និង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ បាត់ដំបង ២B-៦០២៥ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការនគរបាល​ខេត្ត មាន​ប្រសាសន៍​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​គ្រឿងញៀន​ឆ្លង​ដែន​ទ្រង់ទ្រាយ​ធំ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​មន្ត្រី​ជំនា​ញ ។ ក្រុម​ជន សង្ស័យ​នាំ​គ្រឿងញៀន​ចូល​ពី​តំបន់​ច្រក​ជាំ​សា​ងាំ ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ ។ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​មក​ជួប​គ្នា​នៅ​ខេត្តកំពង់ធំ ដោយ​ប្រើប្រាស់​រថយន្ត​២​គ្រឿង ហើយ​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដើម្បី​មើល​ភូមិសាស្ត្រ ។

លុះ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ក្រុម​ជនសង្ស័យ​បាន​ផ្ទេរ​គ្រឿងញៀន​ពី​រថយន្ត​ហ្វ​ដ​ទៅ​ដាក់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​នាំ​គ្នា​ទៅ​ភោជនីយដ្ឋាន «​រស់ សុខុម​» ទើប​សមត្ថកិច្ច​សម្រុក​ចាប់​បាន​ទាំង​៤​នាក់ ហើយ​ឆែកឆេរ​រថយន្ត​ប្រទះ​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​៤០​គីឡូក្រាម ។

លោក​ស្នងការ អ៊ុ​ក កុសល មាន​ប្រសាសន៍​ទៀត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូអគ្គស្នងការ​រង ទទួល​ការងារ​គ្រឿង​ញៀន និងលោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯក​ភាព​ខេត្ត និង​ការ​ដឹកនាំ​សហការ​ពី​កម្លាំង​ជំនាញ និង​បានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​បាន​ជោគជ័យ ដោយ​រឹបអូស​គ្រឿងញៀន​បាន​៤០​ដុំ ស្មើនឹង​៤០​គីឡូក្រាម និង​រថយន្ត​២​គ្រឿង ។ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ។

លោកស្នងការ អ៊ុ​ក កុសល បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ កុំ​គិត​ថា គ្រឿងញៀន​ជា​តួ​នាទី​របស់​សមត្ថកិច្ច គឺ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​ជួញដូរ​និង​ចែកចាយ ការ​សេពគ្រឿងញៀន​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ព្រោះ​គ្រឿងញៀន​ជា​បិសាច​បំផ្លាញ​អនាគតរបស់​លោក​អ្នក និង​សង្គម ៕ ​

អត្ថបទសរសេរ ដោយ