ផ្អើល​លុយ​សែនខ្មោច​២០០​ដុល្លារ​ទៀត​ហើយ​…​ក្រោយ​ម៉ាស្សា​កោស​ជប់​រួច


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់ ​បាន​ចូល​ទៅ​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​ចេញ​មក​វិញ​ចោទ​នារី​ម៉ាស្សា​ថា​បន្លំ​ដូរ​លុយ​ដុល្លារ​សែន​អស់​ចំនួន​២០០​ដុល្លារ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២១ តុលា នៅផ្ទះ​យីហោ​៧៧៧៧ ម៉ាស្សា​កោស​ជប់ ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

បុរស​ត្រូវ​គេ​បន្លំ​ដូរ​លុយ​ឈ្មោះ សេក សោម អាយុ​៣៧​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ចំណែក​គ្នីគ្នា​២​នាក់​ទៀត​មិន​បានឱ្យ​ស្គាល់ឈ្មោះ​ទេ ។
ដោយឡែក​នារី​ម៉ាស្សា​ដែល​ត្រូវ​ជាប់ចោទ ថា​បន្លំ​ដូរ​លុយ​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

តាម​សម្ដី​ខាង​បុរស​ដែល​អះអាង​ថា ត្រូវ​បាន​គេ​ដូរ​លុយ​ដុល្លារ​ខ្មោច​នោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់​ប្រុស​ៗ​មាន​លុយ​ដុល្លារ​ចំនួន​៥០០​ដុល្លារ សុទ្ធតែ​ក្រដាស​១០០​ដុល្លារ និង​លុយ​ខ្មែរ​មួយ​ចំនួន បាន​នាំ​គ្នា​ចូល​ទៅ​ម៉ាស្សា​កោស​ជប់​នៅ​ហាង​ខាងលើ ដោយ​ចូល​ក្នុង​២​នាក់​និង​នៅ​ក្រៅ​ម្នាក់​។ ពេល​នោះ​រូប​គាត់​ត្រូវ​បាន​នារី​ម្នាក់​ឱ្យ​រូប​គាត់​ដោះ​ខោអាវ​ចេញ និង​ឱ្យ​រូប​គាត់​ផ្កាប់មុខ ដើម្បី​ជប់​ខ្យល់ ។

លុះ​ពេល​រូប​គាត់​កំពុង​តែ​ដេក​ផ្កាប់មុខ​នារី​ជា​ដៃគូ​របស់​គាត់​បាន​ស្រែកហៅ​នារី​ម្នាក់​ទៀត​ឱ្យ​យក​កែវ​ជប់​មក​បន្ថែម ។ គាត់​ថា​នៅ​ពេល​ដែល​នារី​ម្នាក់​ទៀត​បាន​ចូល​មក រូប​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ។ លុះ​មួយសន្ទុះ​រូប​គាត់​មានការ​សង្ស័យ​ក៏​ទាញ​ខោ​មក​ឆែក​មើល​កាបូប​លុយ​ក៏​ស្រាប់តែ​ឃើញ​លុយ​ដុល្លារ​សែន​ចំនួន​២០០​ដុល្លារ នៅ​ក្នុង​កាបូប​របស់​គាត់​ទើប​រូប​គាត់​ដឹង​ថា មាន​គេ​លួច​ដូរ​លុយ​របស់​គាត់​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន និង​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​តែ​ម្ដង ។

ដោយឡែក​នារី​ជា​ដៃគូ​របស់​គាត់​បាន​បដិសេធ និង​ហ៊ាន​ស្បថ​ថា​មិន​បាន​លួច​ដូរ​លុយ របស់​ភ្ញៀវ​នោះ​ទេ ។ ចំណែក​ហាង​ម៉ាស្សា​កោស​ជប់​នេះ​ទើបតែ​បើក​បាន​តែ​១​ថ្ងៃនេះ​ទេ ក៏​ត្រូវ​មាន​បញ្ហា​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មានការ​ប្រកែក​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច ហៅ​ទៅ​ធ្វើការ​សាកសួរ និង​សម្របសម្រួល​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង ដោយ​ខាង​បុរស​សុំ​ឱ្យ​សមត្ថ​កិច្ច​ធ្វើការ​អប់រំ កុំឱ្យ​ទីតាំង​ខាងលើ​ធ្វើ​របៀប​នេះ​ជា​បន្ត​ទៀត តែ​ការ​ចោទ​នោះ​នៅ​តែ​នារី​ម៉ាស្សា​បដិសេធ​ដដែល ។

នេះ​ មិនមែន​ជា​រឿង​ថ្មី​ទេ​ សម្រាប់​អ្នក​បាត់​លុយ ​ឬ​ត្រូវ​ដូរ​លុយ​ដុល្លារ​ខ្មោច និង​មានការ​ឈ្លោះ​ប្រកែក​គ្នា​ជា​រឿយ​ៗ​កើត​មាន​ញឹកញាប់​មក​ហើយ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ