ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ក្តៅក្រហាយ​រមែង​មិន​មាន​ដល់​ព្រះ​ខីណាស្រព

4 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ថា កាលពី​ជាតិ​មុន​ព្រះ​អង្គ​បាន​កម្ចាត់​បង់​ផលវិបាក​សេចក្តី​ក្តៅក្រហាយ​អស់ហើយ មានខ្លួន​ជាទី​ពឹង​ដោយ​ខ្លួនឯង​ពោល​គឺ​មានធម៌​ជាទី​ជំរំ​ត្រជាក់ត្រជំ​នៃ​ចិត្ត ដូច្នេះ​ហើយ​បានជា​ក្នុង​ជាតិ​ចុង​ក្រោយ​នេះ​ព្រះ​អង្គ​មិន​ក្ដៅក្រហាយ​អ្វី​ឡើយ ។ គ្រានោះ​ពេទ្យ​ជីវ​កបាន​ទូល​សួរ​អំពី​សេចក្តី​ក្ដៅក្រហាយ​ក្នុង​កាយ ប៉ុន្តែ​ព្រះ​សាស្ដា​ទ្រង់​ផ្លាស់​ប្ដូរ​ព្រះធម៌​ទេសនា ដោយ​អំណាច​នៃ​ការ​ក្ដៅក្រហាយ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​វិញ ព្រោះ​ព្រះ​អង្គ​ឈ្លាសវៃ​ក្នុង​វិធី​ទេសនា ព្រះ​អង្គជា​​ធម្ម​រាជា…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ថា កាលពី​ជាតិ​មុន​ព្រះ​អង្គ​បាន​កម្ចាត់​បង់​ផលវិបាក​សេចក្តី​ក្តៅក្រហាយ​អស់ហើយ មានខ្លួន​ជាទី​ពឹង​ដោយ​ខ្លួនឯង​ពោល​គឺ​មានធម៌​ជាទី​ជំរំ​ត្រជាក់ត្រជំ​នៃ​ចិត្ត ដូច្នេះ​ហើយ​បានជា​ក្នុង​ជាតិ​ចុង​ក្រោយ​នេះ​ព្រះ​អង្គ​មិន​ក្ដៅក្រហាយ​អ្វី​ឡើយ ។

គ្រានោះ​ពេទ្យ​ជីវ​កបាន​ទូល​សួរ​អំពី​សេចក្តី​ក្ដៅក្រហាយ​ក្នុង​កាយ ប៉ុន្តែ​ព្រះ​សាស្ដា​ទ្រង់​ផ្លាស់​ប្ដូរ​ព្រះធម៌​ទេសនា ដោយ​អំណាច​នៃ​ការ​ក្ដៅក្រហាយ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​វិញ ព្រោះ​ព្រះ​អង្គ​ឈ្លាសវៃ​ក្នុង​វិធី​ទេសនា ព្រះ​អង្គជា​​ធម្ម​រាជា ទើប​ត្រាស់​ថា ម្នាល​ជី​វកសេចក្ដី​ក្ដៅក្រហាយ រមែង​មិន​មាន​ដល់​ចិត្ត​របស់​ព្រះ​ខីណាស្រព​ឡើយ ។

យ៉ាងណាមិញ ចំពោះ​បុគ្គល​ដែល​មានធម៌​ជាទី​ជំរំ​នៃ​ចិត្ត​ហើយ ក៏​រមែង​មិន​ក្ដៅក្រហាយ​តាម​ផ្លូវចិត្ត​ដែរ ប្រៀប​ដូច​ពួក​ជន​ដែល​នៅ​ក្នុង​វាលស្មៅ រមែង​ក្ដៅ​យ៉ាង​ខ្លាំង លុះ​ពេល​ក្រឡេក​មើល​ម្លប់ឈើ ហើយ​បាន​ទៅ​ជ្រក​ក្រោ​ម​​ម្លប់​នោះ​មាន​ខ្យល់​បក់​រំភើយ​រមែង​មាន​កាយ​ជា​សុខ​យ៉ាងណា បុគ្គល​មាន​ជំរំ ពោល​គឺ​យក​ព្រះធម៌​ជា​ម្លប់​ហើ​យ រមែង​បាន​នៅ​ជា​សុខ​ត្រជាក់ចិត្ត​អស់​កាល​ជា​អង្វែង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ