យស បូ​វណ្ណៈ មក​ដល់​កម្ពុជា​លើក​នេះ​មិន​​ស្រឡះ​ចិត្ត ព្រោះ​មិន​បាន​បង្ហាញ​ស្នាដៃ​​ទុក


រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​លំដាប់​ជួរ​មុខ​ជំនាន់​ទស្ស​វត្ស​ទី​៨០ និង​៩០ លោក​យស បូ​វណ្ណៈ ត្រូវ​បាន​គេ​ដឹង​ថា មក​ដល់​ស្រុក​កំណើត​សារ​ជា​ថ្មី​នៅ​ពេល​ដែល​លោក​មក​បំពេញភារៈកិច្ច​មួយ​ចំនួន​រយៈពេល​ខ្លី ។ ដិតដាម​ដោយ​អារម្មណ៍​នឹក​សិល្បៈ នឹក​អតីតកាល និង​ភាព​លូតលាស់​ប្រទេស​ជាតិ លោក វណ្ណៈ ហាក់​ស្តាយ បើ​វិល​ទៅ​វិញ​គ្មាន​អ្វី​បន្សល់​ទុក​នៅ​លើ​សិល្បៈ​។

បើ​តាម​គម្រោង​លោក យស បូ​វណ្ណៈ មក​ប្រទេស​កម្ពុជា​រយៈពេល​២​ស​ប្តា​ហ៍ ដើម្បី​ដឹកនាំ​បេ​ក្ខ​នារី​មួយ​រូប​មក​ចូលរួម​ប្រឡង​កម្មវិធី​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ​២០១៩​។ បន្ថែម​ពី​នេះ លោក​ក៏​ដាក់​ទិស​ដៅ​ចូលរួម​បង្ហាញ​វត្តមាន​ដល់​បណ្តា​អ្នកគាំទ្រ​មួយ​ចំនួន​មក​ទស្សនា​ភាពយន្ត​លោក​សម្តែង​ក្នុង​រឿង «​លោកឪពុក​» ផង​ដែរ​។ ជា​ពិសេស​លោក​សំដៅ​ទស្សនាការ​សម្តែង​ដោយ​ផ្ទាល់​របស់​លោក​ផង​ដែរ​។

តារាភាពយន្ត​អាយុ​ច្រើន​មែន តែ​សម្រស់​រូបរាង​ពិតជា​ពូកែ​ថែរក្សា​លោក យស បូ​វណ្ណៈ បាន​ឲ្យ​ដឹង​ពេល​មក​ជួប​ហ្វេ​ន​នៅ​រោងកុន​ស្ថិត​នៅ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​២ កាលពី​ល្ងាច​មិ​ញ​នេះ​ថា មិន​ខុស​ពី​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​នោះ​ទេ ឲ្យ​តែ​មក​ដល់​ស្រុក​គឺ​ដិតដាម​អារម្មណ៍​ជា​ច្រើន​នូវ​ភាព​រំភើប ការ​នឹក​គ្រា​អតីតកាល ហើយ​ចិត្ត​ចង់​នៅ​ឲ្យ​យូរថ្ងៃ មិន​ចង់​បែក​។ ហើយ​លោក​មាន​ពេល​២​អាទិត្យ​ប៉ុណ្ណោះ​មក​ស្រុក​យើង​ដាក់​ច្បាប់​ការងារ ដើម្បី​ជំហរ​មក​ទស្សនា​រឿង «​លោកឪពុក​» ដែល​​សម្តែង ព្រមទាំង​រំភើប​ពេល​ដែល​បានឃើញ​មហាជន​មក​គាំទ្រ ទោះ​បញ្ចាំង​ច្រើន​ថ្ងៃ​ក៏​ដោយ​។

លោក​បន្ត​ថា ក្នុង​ពេល​មក​ដល់​នេះ ខាង​មហាហង្ស​ក៏​ឆ្លៀត​និយាយ​ពី​ការងារ​ចង់​ឲ្យ​សម្តែង​រឿង​ថ្មី ហើយ​ខាង​ផលិតកម្ម​ផ្សេង​ក៏​ទាក់ទង​មក​ទៀត ធ្វើ​ឲ្យ​ចិត្ត​លោក​វិញ​ពិតជា​ឆ្លេរ​ឆ្លា​ណាស់​។ ប្រសិន​បើ​លោក​មាន​ពេល​យូរ​បន្តិច លោក​ពិតជា​ចូលរួម​ថត ព្រោះ​វ័យ​យើង​ក៏​ច្រើន សម្រស់​តាម​ហ្នឹង សំខាន់​មហាជន​គាត់​ចូល​ចិត្ត​នៅ​តែ​គាំទ្រ ទើប​លោក​មិន​ស្រឡះ​ចិត្ត​ពេក​ទេ នៅ​ពេល​មក​ដល់​ស្រុក ហើយ​មិន​បាន​ឆ្លៀត​ថត​ភាពយន្ត​ទុក​ទៅ​ថ្ងៃក្រោយ​។

យ៉ាងណាមិញ​នា​ឱកាស​ក្រោយ​ទៀត លោក​នឹង​វិល​មក​វិញ ហើយ​លៃលក​ពេល​ឲ្យ​បាន​ច្រើន​ថ្ងៃ ដើម្បី​ទុក​សម្តែង​សិល្បៈ ព្រោះ​យើង​ដាក់ចិត្ត​បម្រើ​សិល្បៈ​តាំងពី​នៅ​វ័យក្មេង​ៗ ទោះ​ទៅ​ដល់​ទី​ណា ក៏​នៅ​តែ​នឹកឃើញ​ដដែល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ