ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែរក្សា ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​មនុស្ស​ចាស់ ជា​ប្រភព​បទ​ពិសោធន៍​មិន​ចេះ​រីង​ស្ងួត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​​ជំរុញ​ការ​បង្កើន​ការ​យកចិត្តទុកដាក់ ​ក្នុង​ការ​គាំពារ​ថែរក្សា ផ្តល់​តម្លៃ​និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់​ ដែល​ជា​ប្រភព​នៃ​បទ​ពិសោធន៍​មិន​ចេះ​រីងស្ងួត សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​និង​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត ​។ លោកស្រី…

រាជធានី​ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​​ជំរុញ​ការ​បង្កើន​ការ​យកចិត្តទុកដាក់ ​ក្នុង​ការ​គាំពារ​ថែរក្សា ផ្តល់​តម្លៃ​និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់​ ដែល​ជា​ប្រភព​នៃ​បទ​ពិសោធន៍​មិន​ចេះ​រីងស្ងួត សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​និង​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត ​។

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា មនុស្ស​ចាស់​កំណត់​ត្រឹម​អាយុ​៦០​ឡើង​ទៅ ដែល​មនុស្ស​ចាស់​ជា​ឃ្លាំង​បទ​ពិសោធ​ល្អ​ៗ​សម្រាប់​កូនចៅ​ជំនន់​ក្រោយ ។ លោកស្រី​បន្ត​ថា ពេល​នេះ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ចាស់​សរុប​ចំនួន​១៤៦៥៩៩​នាក់ ដោយ​បាន​ចងក្រង​ជា​សមាគម​ន៍​មនុស្ស​ចាស់​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ។

ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បាន​កសាង​សមាគម​ន​នេះ និង​បាន​ជួយ​ឧ​ប​ត្ថ​ម​ពួក​គាត់​ជា​បន្តបន្ទាប់​ទាំង ថវិកា និង​សម្ភារៈ ដែល​ធ្វើ​អោយ​ពួក​គាត់​ទទួល​បាន​ភាព​កក់ក្តៅ ដោយ​មិន​ឯកា​ឡើយ ។ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២១​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ នៅ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១​តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អៈ​អាង​ថា ការ​គាំទ្រ​សុខុមាលភាព​មនុស្ស​ចាស់​ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​មនុស្ស​គ្រប់​វ័យ​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ចូលរួម​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ការ​លើក​ស្ទួយ​សុខុមាលភាព​និង​ការ​ផ្តល់​ភាព​កក់ក្តៅ​បន្ថែម​ទៀត​ជូន​មនុស្ស​ចាស់​។

លោក​បន្ត​ថា ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ជា​និច្ចកាល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន​ តែង​បាន​ផ្តល់​ក្តី​អាណិត​ស្រឡាញ់​យកចិត្តទុកដាក់​ផ្តល់​តម្លៃ​និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​មន្ត្រីរាជការ​និវត្តន៍​ជន​ជា​រៀមច្បង ​និង​មនុស្ស​ចាស់​ទាំងអស់ ​ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​និង​សង្គម​ជាតិ​យើង​បាន​ផ្តល់​តម្លៃ​យ៉ាង​ធំធេង​តាម​រយៈ​ការ​កំណត់​យក​ថ្ងៃ​ទី​១​ខែតុលា​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ​។

លោក​ឃួ​ង ​ស្រេង​ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គាំពារ​ថែរក្សា​ផ្តល់​តម្លៃ​និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់​ដែល​ជា​ប្រភព​នៃ​បទ​ពិសោធន៍​មិន​ចេះ​រីងស្ងួត​សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​និង​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។​លោក​បន្ថែម​ថា ការ​បង្កើន​កិច្ច​គាំពារ​ដល់​មនុស្ស​ចាស់​នេះ ដើម្បីរំលឹក​ដល់​គុណូបការៈ​ចំពោះ​បង​ៗ​ជា​មន្ត្រីរាជការ​និវត្តន៍​ជន​ទាំងអស់​ដែល​ធ្លាប់​បាន​ចូលរួម​ចំណែក​ស្តារ​កសាង ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មករ​ហូត​សម្រេច​បាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​ជា​ច្រើន​ឥត​គណនា​។

សូម​បញ្ជាក់​ថា តាម​គោលនយោបាយ​ជាតិ​ស្តី​ពី​មនុស្ស​វ័យចាស់​និង​ស្ថិតិ​របស់​ក្រសួងផែនការ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ចំនួន​មនុស្ស​វ័យចាស់​ក្នុង​ឆ្នាំ​២០១៧​មាន​អត្រា​កើនឡើង​ប្រមាណ​៧,២​ភាគរយ​និង​មាន​និន្នាការ​កើនឡើង​បន្ថែម​ទៀត​នៅ​ចន្លោះ​ឆ្នាំ​២០២០–២០៣០​ក្នុង​អត្រា​ប្រមាណ​៤​ភាគរយ ក្នុង​មួយ​ឆ្នាំ​ខណៈ​ពេល​ដែល​មនុស្ស​វ័យក្មេង​មាន​អត្រា​កើនឡើង​ត្រឹមតែ​១​ភាគរយ ក្នុង​មួយ​ឆ្នាំ​ ។

ចំនួន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា​នឹង​កើនឡើង​ដល់​ប្រមាណ​២​លាន​នាក់​ស្មើនឹង​១១​ភាគរយនៃ​ប្រជាជន​សរុប​១៨​លាន​នាក់ ​នៅ​ឆ្នាំ​២០៣០​ដែល​នេះ​ គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់​តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បន្ត​រួម​គ្នា​គិតគូរ​យកចិត្តទុកដាក់​អំពី​យន្តការ​ដើម្បី​គាំពារ​ផ្តល់​ភាព​កក់ក្តៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ជូន​ដល់​មនុស្ស​វ័យចាស់​ជៀសវាង​ទុក​ពួក​គាត់​ឱ្យ​នៅ​ឯកា​និង​គ្មាន​ការ​ផ្តល់​តម្លៃ​ណាមួយ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ