ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​ថា​ដុះ​ស្លែ​យូរហើយ​! ទម្រាំ​ចាប់​បាន​មិន​ងាយ​ទេ​នេះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ដ៏​សកម្ម​ម្នាក់​ដែល​អាងខ្នង​អ្នកធំ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន​នៅ​ពីក្រោយ​ត្រូវ​បាន​ក្រុម​នគរបាល​ចុះ​ល្បាត​ដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន ខណៈ​រកស៊ី​ដឹកឈើ​ឆ្លង​ពី​ទឹកដី​ថៃ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់ ។ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​នេះ​អាច​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ ? ហេតុការណ៍​នគរបាល​ដេញ​ស្ទាក់​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ដ៏​សកម្ម​ម្នាក់​ដែល​អាងខ្នង​អ្នកធំ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន​នៅ​ពីក្រោយ​ត្រូវ​បាន​ក្រុម​នគរបាល​ចុះ​ល្បាត​ដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន ខណៈ​រកស៊ី​ដឹកឈើ​ឆ្លង​ពី​ទឹកដី​ថៃ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់ ។

ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​នេះ​អាច​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ ? ហេតុការណ៍​នគរបាល​ដេញ​ស្ទាក់​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ជឹ​ម ព្រីង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ រាជការ​២០៦៨ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ជនសង្ស័យ​ខាងលើ​រៀបចំ​ដាក់​ឈើ​លើ​រថយន្ត​របស់​ខ្លួន​ហើយ​ត្រៀម​ដឹក​ចេញ​នៅ​ពេល​យប់ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ចុះ​ល្បាត​រហូត​ដល់​ចំណុច​ស្ពាន​មេម៉ាយ ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក៏​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​របស់​ជនសង្ស័យ​មួយ​គ្រឿង​តែ​ម្តង ។

ភ្លាម​នោះ​កម្លាំង​ល្បាត​ក៏​បាន​ធ្វើការ​ដេញ​តាម​យ៉ាង​ប្រផាប់​ចាប់​ប្រ​ភីង​រហូត​ដល់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទើប​រថយន្ត​ដឹកឈើ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់ ហើយ​កម្លាំង​ល្បាត​ក៏​បាន​ឃាត់ខ្លួន​នៅ​ពេល​នោះ​តែ​ម្តង ។ ប្រភព​បញ្ជាក់​ថា វត្ថុ​តាង​រួម​មាន​ប្រភេទ​ឈើ​ធ្នង់​ចំនួន​១៥​ដុំ និង​រថយន្ត​០១​គ្រឿង​ត្រូវ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង តាម​បទបញ្ជា​របស់​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ