ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះខ័នរាជ្យ​ស្វាយ​រៀង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​លើក​ពាន​លី​គ​កំពូល​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំ ឆ្នាំ​២០១៩ នៅ​សល់​តែ​២​ស​ប្ដា​ហ៍​ទៀត​នឹង​បញ្ចប់ ជា​ផ្លូវការ ខណៈ​នេះ​ក្រុមបាល់ទាត់​ព្រះខ័នរាជ្យ​ស្វាយ​រៀង ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា​នឹង​មានឱកាស​ក្លាយជា​ក្រុម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​មួយ​នេះ​១០០% ។ ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំ
ឆ្នាំ​២០១៩ នៅ​សល់​តែ​២​ស​ប្ដា​ហ៍​ទៀត​នឹង​បញ្ចប់ ជា​ផ្លូវការ ខណៈ​នេះ​ក្រុមបាល់ទាត់​ព្រះខ័នរាជ្យ​ស្វាយ​រៀង ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា​នឹង​មានឱកាស​ក្លាយជា​ក្រុម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​មួយ​នេះ​១០០% ។

ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង ដែល​ទើបតែ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​៤-២ នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯ​ខេត្តស្វាយរៀង កាលពី​ថ្ងៃអាទិត្យ​ទី​២០ ខែតុលា ក្នុង​ស​ប្ដា​ហ៍​ទី​២៤ ធ្វើ​ឱ្យ​ក្រុម​កំពូល​តារាង​មួយ​នេះ​កាន់តែ​មានឱកាស​យ៉ាងច្រើន​ដណ្ដើម​យក​ពានរង្វាន់​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ ខណៈ​ដែល​ការ​ប្រកួត​League នៅ​សល់​តែ​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​នឹង​បញ្ចប់​ជា​ស្ថាពរ ។

ឆ្លងកាត់​ការ​ប្រកួត​ទាំង​២៤​លើក​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង​មិន​ដែល​ចាញ់​ទាល់តែ​សោះ គឺ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២៤​លើក ឈ្នះ​១៩​លើក ស្មើ​៥​លើក មាន​៦២​ពិន្ទុ ឈ្នះ​ដាច់​ក្រុម​វិសាខា​ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២​រហូត​ដល់​៨​ពិន្ទុ ព្រោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២៤​លើក​ដូច​គ្នា គេ​ទើបតែ​រកបាន​៥៣​ពិន្ទុ​ប៉ុណ្ណោះ ។

ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង មាន​ជំនឿ​ចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​ដណ្ដើម​យក​ចំណាត់ថ្នាក់​ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​មួយ​នេះ ម្យ៉ាងវិញទៀត ទោះបីជា​ក្រុម​វិសាខា​ឈ្នះ​ដាច់​ទាំង​២​ប្រកួត​ទៀត​ក្ដី ក៏​នៅ​តែ​មិន​អាច​ប្រជែង​ពិន្ទុ​ជាមួយ​ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង​បាន​ដែរ ។ បច្ចុប្បន្ន ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង​កំពុង​ឈរ​នៅ​កំពូល​តារាង Top Scorer នៅ​ក្នុង​ព្រឹត្តិការណ៍ Metfone Cambodian League 2019 ។

ជាមួយ​គ្នា​នេះ សមាជិក​ក្នុង​ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង​ទាំងអស់ សុទ្ធតែ​បាន​បញ្ចេញមតិ​ដូច​ៗ គ្នា​ដើម្បី​ចង់ឱ្យ​ក្រុម​លើក​ពាន ។ ជាក់ស្ដែង កីឡា ករ​ខ្សែប្រយុទ្ធ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Jean Marie Privat Befolo Mbarga​បាន​អះអាង​ថា ការ​ជួយ​ឱ្យ​ក្រុម​ព្រះខ័នរាជ្យ​លើក​ពាន​គឺជា​ក្ដី​ស្រមៃ​ដ៏
ធំធេង​របស់​គេ​តាំងពី​យូរណាស់​មក​ហើយ ។

កីឡាករ​រូប​នេះ​និយាយ​ថា «​ខ្ញុំ​ពុំ​គិត​ពី​ការ​ទាត់​បញ្ចូល​ទី​ដើម្បី​ខ្លួនឯង​នោះ​ទេ គឺ​ខ្ញុំ​គិត​ពី​លទ្ធផល​វិជ្ជមាន​របស់​ក្រុម​ធំ​ជាង​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ