ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​ប្រាប់​ថា«​មិនសូវ​ស្រួលខ្លួន​» លុះ​​ព្រឹក​ឡើង​កូនប្រុស​ស្ទាប​ឪពុក​ផ្អើល​ឆោ​ឡោ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​រហូត​ខ្យល់​.​គ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដី​ថ្មី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​រហូត​ខ្យល់​.​គ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ឹ​ម វ​ណ្ណា អាយុ​៥២​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ដូង ស្នាក់​នៅ​ចំណុច​កើតហេតុ ។

បើ​តាម​ប្រភព​ពី​កូនប្រុស​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​២១ តុលា បុរស​​ជា​ឪពុក​បាន​ឡើង​ទៅ​សម្រាក​នៅ​លើ​ឡៅតឿ​មុន ដោយ​ប្រាប់​កូនប្រុស​ថា «​មិនសូវ​ស្រួល​ខ្លួន ហាក់​ចង់​ខ្យល់​» ។ លុះដល់​ម៉ោង​៩​យប់ យុវជន​ជា​កូន​បាន​ឡើង​ទៅ​ហៅ​ឪពុក​ឱ្យ​ចុះ​មក​ហូប​បាយ​នៅ​ខាងក្រោម ក្រោយ​ពេល​ហូប​រួច បុរស​ជា​ឪពុក​ក៏​ឡើង​ទៅ​សម្រាក​វិញ ចំ​ណែ​គ​យុវជន​ជា​កូន​ក៏​ឡើង​ទៅ​សម្រាក​តាម​ក្រោយ ដោយ​ពុំ​មាន​កើត​អ្វី​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា យុវជន​ជា​កូន​បាន​ក្រោក​ឡើង​រៀបចំ​ខ្លួន​ទៅ​រៀន ប៉ុន្តែ​ឃើញ​ឪពុក​មិន​បាន​ក្រោក​ឡើង​ដើម្បី​ទៅ​លក់​ដូង​ដូច​សព្វ​មួយដង ក៏​បាន​ដាស់​ឪពុក ប៉ុន្តែ​មិន​ភ្ញាក់​សោះ ហើយ​ក៏​យកដៃ​ស្ទាប​ដង្ហើម ទើប​ដឹង​ថា បុរស​ជា​ឪពុក​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​មានរឿង​ហេតុនេះ​កើតឡើង កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ ដើម្បី​សាកសួរ​នាំ និង​ពិនិត្យ​វិ​ច្ច័​យ​លើ​សាកសព ។ ក្រោយ​ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​ខ្យល់​.​គ ប្រាកដ​មែន ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ការ​ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់​ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ