ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រធ្វើបាតុកម្មបិទ​ផ្លូវ…​​ស្ទះ​ចរា​​ចរណ៍​​ជាង៤ម៉ោង​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតនៅ​កំណាត់​ផ្លូវជាតិ​លេខ៥ តាំងពីវេលា​​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២២ ​តុលា រហូត​ដល់​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់ បាន​កកស្ទះចរាចរណ៍មិនអាចធ្វើដំណើរ​បាន​​​ ​ដោយសារ​តែ​កម្មករ​រោង​ចក្រ «​ជី​ន​យី»…

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតនៅ​កំណាត់​ផ្លូវជាតិ​លេខ៥ តាំងពីវេលា​​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២២ ​តុលា រហូត​ដល់​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់ បាន​កកស្ទះចរាចរណ៍មិនអាចធ្វើដំណើរ​បាន​​​ ​ដោយសារ​តែ​កម្មករ​រោង​ចក្រ «​ជី​ន​យី» ធ្វើ​បាតុកម្ម​បិទផ្លូវ ​​ត្រង់​ចំណុច​ភូមិ​ពោធិ៍ ឃុំ​សេដ្ឋី​ស្រុក​សាមគ្គី​មាន​ជ័យ ​​​។​ ​កម្មករ​រោងចក្រ​ជី​ន​យី​ជា​ច្រើន​រយ​នាក់បាន​​ធ្វើ​បាតុកម្ម​បិទផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​បាន គឺមូលហេតុ​ដោយសារ​តែ​ខាង​រោងចក្រ ​​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​គ្រប់​ចំនួន ។

សេចក្តីរាយការណ៍បន្តថា ​​​ចរាចរណ៍​អាច​ធ្វើ​ដំណើរ​​ជា​ធម្មតាបាន​​វិញ គឺបន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​និង​ស្នងការ​ខេត្ត​ចុះ​​មក​សម្របសម្រួល ដោយមានវត្តមាន​​​​លោកឈួ​រ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ខាង​រោងចក្រ ​។

ជា​លទ្ធផល​ ភាគី​ខាង​រោងចក្រ​ព្រម​បើក​ប្រាក់ខែ​​ឱ្យ​កម្មករ​គ្រប់​ចំនួន ដោយ​ចែក​ជា​២​ដំណាក់កាល គឺ​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី២៦ តុលា (មួយ​ដំណាក់កាល)​ និង​ថ្ងៃ​ទី១០ វិច្ឆិកា​ (ទើប​បើក​មួយ​ដំណាក់កាល​ទៀត) ​ដើម្បី​បង្គ្រប់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ​ការ​កកស្ទះ​ចរាចរណ៍​នេះ​ ធ្វើ​ឲ្យ​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​សម្រួល​ចរាចរណ៍ជាង៣គីឡូម៉ែត្រ ។ ​ជាមួយ​គ្នា​នេះ​ ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរដែល​ស្ទះចរាចរណ៍មាន​​ជាង៤ម៉ោង ដោយ​ពួក​គាត់​មានការ​ត្អូញត្អែរ​ពី​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ​ដោយ​ការ​ខកខាន​មិន​ទាន់​ពេលវេលា។ ​ណាមួយ​ក្រោម​កំ​ដៅ​ថ្ងៃ​ផង ។​​

អត្ថបទសរសេរ ដោយ