ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ផ្លូវទឹក​! មន្ត្រី​យោធា​​ម្នាក់​លិច​បាត់​ក្នុង​ទឹក​ ពេល​នេះ​រក​ឃើញ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់​ដែល​ត្រូវ​​បុរស​ម្នាក់​បើក​ម៉ូតូ​ទឹក​មក​​បុក​បណ្តាល​ឱ្យ​លិច​បាត់​ក្នុង​ទឹកស្ទឹង​នោះ ពេល​នេះ​​សព​ជន​រងគ្រោះ​​ត្រូវ​បាន​អណ្តែត​ឡើង​ហើយ កាលពី​ម៉ោង​១២​និង​៤៨​នាទី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ស្ទឹង​ព្រះ​ពន្លា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់​ដែល​ត្រូវ​​បុរស​ម្នាក់​បើក​ម៉ូតូ​ទឹក​មក​​បុក​បណ្តាល​ឱ្យ​លិច​បាត់​ក្នុង​ទឹកស្ទឹង​នោះ ពេល​នេះ​​សព​ជន​រងគ្រោះ​​ត្រូវ​បាន​អណ្តែត​ឡើង​ហើយ កាលពី​ម៉ោង​១២​និង​៤៨​នាទី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ស្ទឹង​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

សេចក្តីរាយការណ៍​បន្ត​ថា មន្ត្រី​យោធា​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឡាំង សា​វិ​ន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ (​ជា​មន្ត្រី​យោធា​ចូល​និវត្តន៍​) រស់នៅ​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ចំណែក​ជន​បង្ក​ឈ្មោះ លី ច​ន្តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខ​របប​ជាង​ផ្សា​ដែក រស់នៅ​ភូមិ​១​សង្កាត់​ព្រៈ​ពន្លា​ក្រុង​សិរី​សោភ័ណ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​ជន​រង​គ្រោះ​ត្រូវ​ម៉ូតូ​ទឹក​បុក​លិច​ទឹកស្ទឹង​បាត់​នោះ កម្លាំង​នគរបាល និង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​បាន​ជួយ​រាវរក តែ​មិនឃើញ លុះ​រហូត​ដល់​ម៉ោង​១២​និង​៤៨​នាទី ថ្ងៃ​ទី​២១ តុលា​នេះ ជន​រង​គ្រោះ​ដែល​លិច​ទឹក​បាត់​នោះ សព​បាន​អ​ណ្តែ​ក​ទឹក​ឡើង​លើ ទើប​ឃើញ​នៅ​មាត់​ស្ទឹង​ខាងកើត​។ ក្រោយ​ពេល​ស្រង​សព​ជន​រង​គ្រោះ​ឡើងគោក ហើយ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាក់ដៃ​ទាំង​សងខាង និង​បែកក្បាល​ផង​។

ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​រូ​ច ក៏​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​។ ដោយឡែក​ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា បើ​តាម​លោក​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ប្រាប់​ថា នៅ​ពេល​ដែល​គ្រោះថ្នាក់​កើតឡើង​នោះ គឺ​ជន​រង​គ្រោះ​បាន​អុំទូក​ចុះ​ទៅ​មើល​ម៉​ង​ដែល​ត្រូវ​កាណូត​ទាក់​ដាច់ និង​ដោះ​ត្រី​ជាប់​ម៉​ង​នៅ​មាត់​ស្ទឹង​ផ្នែក​ត្រើយ​ខាងកើត ស្រាប់តែ​ជន​បង្ក​ជិះ​ម៉ូតូ​ទឹក​ម្នាក់ឯង​តាម​ដងស្ទឹង​ព្រះ​ពន្លា​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​ត្បូង​ក៏​មក​បុក​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​លិច​ចូល​ក្នុង​ទឹក​បាត់​តែ​ម្តង​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២០ តុលា​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជន​បង្ក​បាន​បុក​ជន​រង​គ្រោះ​លិច​ចូល​ក្នុង​ស្ទឹង​ហើយ​នោះ អ្នក​ជិះ​នៅ​ក្បែរ​នោះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ឡើង ទើប​ជន​បង្ក​ជិះ​ម៉ូតូ​ទឹក​បក​ទៅ​ក្រោយ​វិញ ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​បង្ក​បានឱ្យ​ដឹង​ថា នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៦​ល្ងាច ខណៈ​ដែល​ខ្លួន​ជិះ​ម៉ូតូ​ទឹក​លេង​តាម​ដងស្ទឹង​នោះ ពេល​កំពុង​បើកបរ​ដោយ​មើល​មិនឃើញ​ជន​រង​គ្រោះ​កំពុង​ដោះ​ត្រី​ជាប់​ម៉​ង ហើយ​ណាមួយ​មេឃងងឹត​មើល​អត់​ឃើញ​ទៀត ទើប​បណ្តាល​ឱ្យ​បុក​ជន​រង​គ្រោះ​លិច​ទឹកស្ទឹង​បាត់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ