ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​នៅ​ឯនាយ​សមុទ្រ​ជួយ​តាម​រយៈ​កោះសន្ដិភាព​បាន​ដល់​ដៃ​យុវជន​ខ្វិន

14 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ប្រាក់​ចំនួន​៧០​ដុល្លារ និង ១​ម៉ឺន​រៀល​របស់​សប្បុរសជន​នៅ​ឯនាយ សមុទ្រ ដែល​បាន​ផ្ដល់​តាម​រយៈ​កោះសន្ដិភាព នោះ ពេល​នេះ​បាន​បញ្ជូន​ដល់​យុវជន​ខ្វិន នៅ ភូមិប​របាយ​ស្រា ក្នុង​ឃុំ​ទំព័រ​មាស ស្រុក សំរោង​ទង​ហើយ កាលពី​រសៀល ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​មកនេះ ។លោក​ម៉ា នី​ម អ្នក​នៅ​ស្និទ្ធ​នឹង​យុវជន ឌឿ​ន លន់ ដែល​ខ្វិន​ពី​កំណើត ហើយ​កំព្រា គ្មាន​ញាតិ​ផៅ រួម​ទាំង​ស្ដ្រី​ចំណាស់​ឈ្មោះ​ភួង ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​បន្ដ​ពី​សព​លោក

ខេត្ដកំពង់ស្ពឺ ៖ ប្រាក់​ចំនួន​៧០​ដុល្លារ និង ១​ម៉ឺន​រៀល​របស់​សប្បុរសជន​នៅ​ឯនាយ សមុទ្រ ដែល​បាន​ផ្ដល់​តាម​រយៈ​កោះសន្ដិភាព  នោះ ពេល​នេះ​បាន​បញ្ជូន​ដល់​យុវជន​ខ្វិន នៅ ភូមិប​របាយ​ស្រា ក្នុង​ឃុំ​ទំព័រ​មាស ស្រុក សំរោង​ទង​ហើយ កាលពី​រសៀល ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​មកនេះ ។លោក​ម៉ា នី​ម អ្នក​នៅ​ស្និទ្ធ​នឹង​យុវជន ឌឿ​ន លន់ ដែល​ខ្វិន​ពី​កំណើត ហើយ​កំព្រា គ្មាន​ញាតិ​ផៅ រួម​ទាំង​ស្ដ្រី​ចំណាស់​ឈ្មោះ​ភួង ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​បន្ដ​ពី​សព​លោក យាយ​អ៊ី​ម អ៊ី ដែល​ជា​ជីដូន​នោះ​បាន​រៀបរាប់​ប្រាប់​កោះសន្ដិភាព​ថាដោយ​បានការ​ជួយឧបត្ថម្ភ​ជា​ប្រាក់ ជា​ស្រូវ​អង្ករ​ពី​សប្បុរសជន ដែល​នៅ​ទី​ជិត​ឆ្ងាយ​កន្លង​មក បាន​ធ្វើ​ឱ្យ​មាន លំនឹង​ជីវភាព​ខ្លះ​ៗ​សំរាប់​យុវជន​ខ្វិន​ឌឿ​ន លន់ បាន​រស់​បន្ដ​ទៀត ទោះបីជា​មាន​ភាព គ្រោតគ្រាត​ក្នុង​ជីវិត​ក៏​ដោយ​ចុះ ។

លោក​ម៉ា នី​ម អ្នក​ក្បែរ​ខាង រួម​ទាំង​ស្ដ្រី ចំណាស់​ឈ្មោះ​ភួង ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់ យុវជន​អភ័ព្វ​ឌឿ​ន លន់ នេះ​បាន​និយាយ​ថា ដោយសារ​តែ​មានការ​ផ្សព្វផ្សាយ​តាម​ទំព័រ សារព័ត៌មាន​កោះសន្ដិភាព ទើប​មាន​សប្បុរស ជន​បាន​ផ្ដល់​អំណោយ​សំរាប់​សង្គ្រោះ​យុវជន​អភ័ព្វ​រូប​នេះ ឱ្យ​មាន​សង្ឃឹម​ក្នុង​ជីវិត​ឡើង វិញ ។ គាត់​បាន​បញ្ជាក់​ថា កន្លង​មក អ្នក​ភូមិ អ្នក​ក្បែរ​ខាង ក៏​បាន​ជួយ​ជា​អង្ករ ជា​ម្ហូប ឧបត្ថម្ភ​ជា​បន្ដបន្ទាប់ ដល់​យុវជន​ឌឿ​ន លន់ ដែល​ប្រឹង​ត្រដររស់​ទំ​រាំ​ដល់​ថ្ងៃ​ស្លាប់​នោះ​ដែរ​។ចំពោះ​ប្រាក់​ចំនួន​៧០​ដុល្លារ និង​១​ម៉ឺន រៀល​ជា​អំណោយ​របស់​សប្បុរសជន​រស់នៅសហរដ្ឋអាមេរិក​នេះ គឺជា​ជំនួយ​ដ៏​ថ្លៃថ្លា​បំផុតនៅ​មុន​ពេល​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។ ជំនួស​មុខ​ឱ្យ​យុវជន​អភ័ព្វ​ឌឿ​ន លន់ លោក ម៉ា នី​ម និង​អ្នកស្រី​ភួងបាន​ជូនពរ​សព្ទ​សាធុ ការ​ចំពោះ​ម្ចាស់​អំណោយដោយ​សូម​ឱ្យ​បាន ជួប​ប្រទះ​តែ​នឹង​ភាព​រុងរឿង ប្រកប​មុខរបរ មាន​ភាព​រីក​ចំរើន និង​សុខ​សប្បាយ​ជា​និច្ច​។

បច្ចុប្បន្ន​ជីវិត​ឌឿ​ន លន់ យុវជន​ខ្វិន​ពុំ អាច​ប្រកបការងារ​អ្វី​បាន​ទេ សូ​ម្បី​តែ​ក្រោក ដើរ​ក៏​ក្រោក​ពុំ​រួច​ផង ពេល​នេះ​គេ​កំពុង​តែ​រង់ ចាំ​ទទួល​ទឹកសន្សើម​ប្រោះព្រំ​ដោយ​ជំនួយ​ពី​សប្បុរសជន​តែ​ប៉ុណ្ណោះ ។ ប្រាក់​អំណោយ នេះ កោះសន្ដិភាព​ទទួល​បាន​ពី​លោក​នុប ច័ន្ទ តារា សហការី​កោះសន្ដិភាព​ប្រចាំ​ក្រុង​ឡង ប៊ិ​ច សហរដ្ឋអាមេរិក ដែល​ទទួល​បាន​ពី​ឧ​បា សិ​កា​គឹ​ម ច័ន្ទ ឧបត្ថម្ភ​៥០​ដុល្លារ កុមារី​ឈ្មោះ ផុ​ន ច័ន្ទ​រតនាឧបត្ថម្ភ​២០​ដុល្លារនិង​លោក លីង តាន់ និង​លោក​លីង តេ​ង ជួយ​ឧបត្ថម្ភ​១ម៉ឺន​រៀល។