ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អ៊ុត​អាចោរ​ជើង​១​សុខ​ៗ​ស្រាប់តែ​ចេញ​ប៉ូលិស​ភ្លើ​ម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​អ្នក​ញៀន​ល្បែង​០៧​នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាឮ​ធ្វើការ​ឃាត់ខ្លួន​រួច​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ុយ ហាន…

ខេត្តកណ្តាល ៖ ក្រុម​អ្នក​ញៀន​ល្បែង​០៧​នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាឮ​ធ្វើការ​ឃាត់ខ្លួន​រួច​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ុយ ហាន ភេទ​ស្រី ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ​ទី​១-​ឈ្មោះ អ៊ុយ ហាន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ​, ទី​២-​ឈ្មោះ ហៀ​ង ហៃ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៣-​ឈ្មោះ វ័​រ ឌឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៤-​ឈ្មោះ ហេង អេ​ង​ហៀ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៥-​ឈ្មោះ អុក សំ​អឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​, ទី​៦-​ឈ្មោះ ហៃ ហ៊ី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​៧-​ឈ្មោះ អ៊ុយ គោ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​០៧​នាក់​មាន​ទីលំនៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ថា មាន​មនុស្ស​កំពុង​នាំ​គ្នា​លេងល្បែង​ស៊ីសង​(​អាប៉ោង​)​នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​កំពង់​អុស​ចុះ​បង្ក្រាប​ចាប់​បាន​អ្នកលេង​អាប៉ោង​ចំនួន​០៧​នាក់​ព្រមទាំង​វត្ថុ​តាង និង​មធ្យោបាយ​ម៉ូតូ​ដូច​ខាងលើ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ