ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ជប៉ុន​ធ្លាក់​ថ្លៃ​បន្តិច​ ធៀប​ជាមួយ​លុយ​​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃនេះ ​អត្រា​ប្តូរ​ប្រាក់​យ៉េន​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​បន្តិច ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​នេះ ​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ម្សិលមិញ​ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី២២ ​ខែតុលា…

ថ្ងៃនេះ ​អត្រា​ប្តូរ​ប្រាក់​យ៉េន​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​បន្តិច ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​នេះ ​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ម្សិលមិញ​ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី២២ ​ខែតុលា ឆ្នាំ ២០១៩​នេះ ​បានឱ្យ​ដឹង​ថា ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៩១៤៧​រៀល និង​អត្រា​លក់​តែ ៣៧,៨៥៧១​រៀល​ប៉ុណ្ណោះ ដែល​កាលពី​ម្សិល មិញ​មាន​អត្រា​ទិញ ៣៧,០៣៦៤​រៀល និង​អត្រា​លក់​រហូត​ដល់​ទៅ ៣៨,០៨៩៥​រៀល​ឯណោះ​។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ដោយឡែក​ថ្ងៃនេះ​ដែរ​ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត ​មាន​ដូច​ជា​៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦៨,០០​រៀល អត្រា​លក់ ៤.០៨១,០០​រៀល​, ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧៤១,៨៣​រៀល អត្រា​លក់ ២.៨៤៤,៤៦​រៀល​។

ចំពោះ​ប្រាក់​បាត​ថៃ ​ធៀប​ជាមួយ​ប្រាក់​រៀល គឺ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,០០​រៀល អត្រា​លក់ ១៣៥,១០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧២៤​រៀល អត្រា​លក់​០,១៧៦៧​រៀល និង ១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៤០​រៀល អត្រា​លក់ ០,៤៦៨៥រៀល​៕

អត្ថបទសរសេរ ដោយ