រូបកាយយើងនេះផ្សំឡើងដោយគ្រឿងផ្សំធំៗ៤យ៉ាងផ្សេងទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដែលរបស់ទាំង៤នេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា ធាតុទាំង៤ ។
នៅពេលដែលធាតុទាំង៤នៅរួមគ្នាគឺមិនទាន់បែកគ្នាពោលគឺធាតុ៤ខ្លះកើតអំពីកម្ម, ធាតុ៤ខ្លះកើតអំពីចិត្ត, ធាតុ៤ខ្លះកើតអំពីឧតុ, ធាតុ៤ខ្លះកើតអំពីអាហារ កាលបើធាតុទាំងនេះនៅជុំគ្នាដរាបណា យើងក៏នៅរស់ នៅមានជីវិតដរាបនោះ តែបើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះភ្លាម ។
ការបែកធ្លាយនៃធាតុទាំង៤ តាមព្រះធម៌ហៅថា កាលកិរិយា ប្រែថា ការធ្វើតាមពេលវេលាមិនអាចកែប្រែបាន ដែលលោកហៅថាសេចក្តីស្លាប់នោះឯង គ្មានអ្នកណាអាចគេចរួចចៀសផុតឱ្យរួចអំពីសេចក្តីស្លាប់បានឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ