ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ផឹកទឹក​ប៉ុណ្ណា ទើប​មិន​ងាយ​កើត​​ជំងឺ​គ្រួ​ស​ក្នុង​ម្រងនោម

4 ឆ្នាំ មុន

ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ ហើយ​សម្រាប់​អ្នក​ដែល​មាន​ប្រវត្តិ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​តម្រង នោម​ត្រូវ​នោម​ឲ្យ​បាន ២,៥ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។ ពណ៌ និង​លក្ខណៈ​របស់​ទឹកនោម​អាច​បញ្ជាក់​អំពី​ការ​ផឹកទឹក​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​អាកាសធាតុ​ស្ងួត​ក្តៅ ឬ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ញឹកញាប់ អ្នក​ត្រូវការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ផលិត​ទឹកនោម​ឲ្យ​បាន​គ្រប់គ្រាន់​។…

ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ ហើយ​សម្រាប់​អ្នក​ដែល​មាន​ប្រវត្តិ​នៃ​ជំងឺ​គ្រួ​ស​ក្នុង​តម្រង នោម​ត្រូវ​នោម​ឲ្យ​បាន ២,៥ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។ ពណ៌ និង​លក្ខណៈ​របស់​ទឹកនោម​អាច​បញ្ជាក់​អំពី​ការ​ផឹកទឹក​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​អាកាសធាតុ​ស្ងួត​ក្តៅ ឬ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ញឹកញាប់ អ្នក​ត្រូវការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ផលិត​ទឹកនោម​ឲ្យ​បាន​គ្រប់គ្រាន់​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​ភ្លឺ និង​ថ្លា​ច្បាស់​មាន​ន័យ​ថា អ្នក​ផឹកទឹក​បាន​គ្រប់គ្រាន់​។

មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​អូ​សាឡា​ត​ច្រើន​ពេក​នោះ​ទេ ដូច​ជា ឆៃថាវ ស្ពៃ​ខ្មៅ ដំឡូង​ផ្អែម តែ សូកូឡា និង​សណ្តែក​។

ជ្រើសរើស​របប​អាហារ​ដែល​មាន​ជាតិ​អំបិល និង​ប្រូតេអ៊ីន​សត្វ​កម្រិត​ទាប​។

បន្ត​ការ​បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម ព្រោះថា​ជាតិ​កាល់ស្យូម​ក្នុង​អាហារ​មិន​មាន​ឥទ្ធិពល​លើ​ហានិភ័យ​នៃ​គ្រួ​ស​ក្នុង​តម្រងនោម​នោះ​ទេ ប៉ុន្តែ​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម គឺ​អាច​បង្ក​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​គ្រួ​ស​ក្នុង​តម្រងនោម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ