ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​តែ​មួយ​កើត​មាន​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​ទាហាន​ម្នាក់ ខណៈ​ពេល​ក្រុម​ចោ​AK​ចូល​ប្លន់​លំនៅ​ឋាន​ពលរដ្ឋ​យ៉ាង​សាហា.វ

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ មាន​អំពើឃាតក.ម្ម​បា.ញ់​សំលាប់​និង​ប្លន់​ប្រដាប់​អាវុធកើតឡើង​បន្ដបន្ទាប់​ គ្នា​នៅ​យប់​ថ្ងៃ​ទី​១៧ មេ​សា ដែល​ជា​យប់​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី នៅ​ភូមិ​ជាប់​ព្រំប្រទល់​រវាង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ។ទាក់ទិន​នឹង​អំពើ​ឃាតក.ម្ម​ជា​ករណី​ទី​១ ដែល​កើតឡើង​ត្រូវ​បាន​គេ​ដឹង​ថា យោធាឋានៈ​ពលបាលឯក​ម្នាក់​នៅ​កង​តូច​ទី​១ កងល្បាត​ទី​៣​នៃ​យោធា​កង​ល្បាត​វរ​ការពារព្រំដែន​គោក​លេខ​៥០៣ ឈរជើង​នៅ​ចំណុចព្រំប្រទល់​រវាង

ខេត្ដបន្ទាយមានជ័យ ៖ មាន​អំពើឃាតកម្ម​បាញ់​សំលាប់​និង​ប្លន់​ប្រដាប់​អាវុធកើតឡើង​បន្ដបន្ទាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១៧ មេ​សា ដែល​ជា​យប់​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី នៅ​ភូមិ​ជាប់​ព្រំប្រទល់​រវាង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ។ទាក់ទិន​នឹង​អំពើ​ឃាតកម្ម​ជា​ករណី​ទី​១ ដែល​កើតឡើង​ត្រូវ​បាន​គេ​ដឹង​ថា យោធាឋានៈ​ពលបាលឯក​ម្នាក់​នៅ​កង​តូច​ទី​១ កងល្បាត​ទី​៣​នៃ​យោធា​កង​ល្បាត​វរ​ការពារព្រំដែន​គោក​លេខ​៥០៣ ឈរជើង​នៅ​ចំណុចព្រំប្រទល់​រវាង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ស្រុក​អូរជ្រៅ​ជា​ព្រំប្រទល់​ភូមិ​អូរ​នាង និង​ភូមិ​សិលាខ្មែរ​បាន​ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​លួច​បាញ់សំលាប់​នៅ​ក្នុង​រោង​យាម​ជាប់​នឹង​ដងផ្លូវ​។ យោធា​រង​គ្រោះ​មានឈ្មោះ​ប៊ុ​ន សា​រឿ​ន ហៅ​ណែមអាយុ ៣០​ឆ្នាំ ត្រូវ​ឃាតក​បាញ់មួយ​គ្រាប់​ចំ​បោះដៃផុត​ខាងឆ្វេង​ធ្លា​យមកមុខ​ចំ​គល់​ឆ្អឹងដងកាំបិត​ផ្នែក​ខាងឆ្វេង ។ តាម​ការ​ត្រួតពិនិត្យទំនងជា​ឃាតក​លួចបាញ់​ពីក្រោយ​ពេល​កំពុង​ដេក ព្រោះ​អ្នក​រងគ្រោះ​ស្លាប់​ក្នុង​ស្ថានភាព​ដណ្ដប់ភួយ​មួយ កំណាត់​ក្រោម ហើយ​អាវុធ​ដែល​បាញ់​នេះត្រ​វ​បាន​សមត្ថកិច្ច​ភាគច្រើន​ដែល​ទៅ​ធ្វើកំណត់ហេតុ​អះអាង​ថាជា​ប្រភេទ​អាវុធ M-១៦ ព្រោះ​កន្លែង​គ្រាប់​ចូល​តូចឯ​កន្លែងគ្រាប់​ធ្លាយ​ចេញ​ធំ ។

តាម​លោក​ឆឺ​ន ឈី​ន នាយ​រង​កង​តូច​ទី​១បាន​ប្រាប់​ថា ការ​បាញ់​សំលាប់​លោក​ប៊ុ​ន សា​រឿ​ន ហៅ​ណែម​នេះ គ្មាន​នរណា​ដឹង​ថា ឃាតក​បាញ់​នៅ​វេលា​ម៉ោង​ប៉ុន្មាន ឬ​បណ្ដាលមក​ពី​មូលហេតុ​អ្វី​ទេ ព្រោះ​អ្នក​រង​គ្រោះ​មកដេក​នៅ​រោង​យាម​ឆ្ងាយ​ពី​ចំណុច​ឈរជើងប្រហែល​ជិត​១០០​ម៉ែត្រតែ​ម្នាក់ឯង ។ លោកនាយ​រង​រូប​នេះ​បន្ដ​ថា ជា​ទម្លាប់រៀងរាល់​ព្រឹក​ក្រោយ​ពី​ក្រោកពីដំណេក ជនរង​គ្រោះ​តែងតែ​ទៅ​ជួយ​ធ្វើការ​នៅ​កន្លែងដោយឡែក​ព្រឹក​នេះ​វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី លោក​មិនឃើញ​មក​ធ្វើការ​នៅកន្លែង​ដូច​សព្វមួយដង​ក៏​ដើរមក​ហៅ​តែ​មិនក្រោក​ក៏​ទាញ​ស្រាប់តែ​ឃើញ​ឈាម​ហើយជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ក្រោយ​ហេតុការណ៍​កើតឡើងគេ​សង្កេត ឃើញ​ទាំង​អាជ្ញាធរទាំង​សមត្ថកិច្ច ប៉ូលិស ប៉េ​អឹ​ម ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ព្រមទាំង​ប៉េ​អឹ​ម​វរ​ការពារ​ព្រំដែន​គោក​លេខ៩១១ បាន​ចុះ​ធ្វើ​កំណត់ហេតុ​ផង​ដែរ ។ ទោះជា​យ៉ាងណាឃាតក​ដែល​បាញ់ប្រហារ​យោធារូប​នេះ​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ដសញ្ញាណ នៅឡើយ​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ប្រាប់​ថា កំពុងធ្វើការ​ស្រាវជ្រាវ ។ដោយឡែកនៅ​យប់​ថ្ងៃ​ដដែល​វេលា ម៉ោង​៨​និង​៣០​នាទី ក៏​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ជោគ ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដោយ​ផ្ទះប្រជាពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ចោរ​មួយ​ក្រុមប្រដាប់​ដោយ​អាវុធ​បាន​ចួ​ល​ប្លន់​ចាប់ចង​ប្ដីហើយ​វាយ​ធ្វើបាប​ប្រពន្ធ​ប្លន់​យក​មាស និង​សំភារ​មួយ​ចំនួន ។

គ្រួសារ​ដែល​ចោរ​ចូលប្លន់​នោះ​ប្ដី​ឈ្មោះ​មិត្ដ សាំង អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ព្រះ រាន អាយុ​៥១​ឆ្នាំ ។តាម​បុរស​ឈ្មោះ​មិត្ដ សាំង បាន​ប្រាប់​ថា នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់​នោះខណៈ​គាត់​កំពុង​ដេក​លង់លក់​ក្នុងផ្ទះហើយ ប្រពន្ធ​និង​កូន​ទៅ​លេង​នៅផ្ទះ​អ្នក​ជិតខាងស្រាប់តែ​មាន​ចោរ​មួយ​ក្រុម​ចូល​ទៅ​ក្នុងផ្ទះរបស់​គាត់​ប្រដាប់​ដោយ​អាវុធ​អាកា​បត់​មួយដើម ឯ​អ្នក​ផ្សេង​កាន់​កាំបិត​សា​មូ​រ៉ៃ​សំរុកចូលទៅ​ភ្ជង់​ហើយ​ចាប់​គាត់​ចងស្លាបសេក​យកខោ​ចងជើង​និង​ទាត់​ធាក់​គាត់​ជា​ច្រើន​ជើង ឱ្យ​ដេក​ផ្កាប់មុខព្រមទាំង​ប្រាប់​មិន​ឱ្យ​គាត់ស្រែក​និង​សួរ​រក​លុយកាក់ ។ ក្រោយ​ការ​សួរនាំ​គាត់​គ្មាន​លុយ​ក្រុម​ចោរ​ក៏​បាន​ដើរ​កកាយរើ​ពេញ​ក្នុងផ្ទះ លុះ​ប្រពន្ធ​គាត់​មក​ពី​ផ្ទះ​អ្នកជិតខាងគ្រាន់តែ​ដើរ​ចូល​មក​ដល់​មាត់ទ្វារ​ក៏ត្រូវ​ក្រុម​ចោរ​ដាល់​មួយ​ដៃ​ចំ​ភ្នែក​ខាងឆ្វេងងងឹតមុខ​ដួល​នៅ​នឹង​កន្លែង​ហើយ​ក៏​ទទួលរង​ការ​សំឡុត​យក​មាស​អស់​ចំនួន​មួយ​តម្លឹងកន្លះ ក្រវិល​ចំនួន​៥​ហ៊ុន ទូរស័ព្ទ​អស់​២​គ្រឿង និង​លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល ។ស្ដ្រី​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​ចោរ​វាយគាត់​នោះ​កូនស្រី​ជំទង់​របស់​គាត់​បាន​ចូល​ទៅ​ក្នុងផ្ទះ​មុនលុះ​ពេល​ឃើញ​ហេតុការណ៍​ថា មាន​ចោរ​នៅ​ក្នុងផ្ទះកូន​របស់​គាត់​ក៏​ខ្សឹបតិច​ៗ ប៉ុន្ដែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ទេ និង​ដើរ​ចូល​ទៅ​ក្នុងផ្ទះក៏​ត្រូវ​ចោរ​វាយ​និងប្លន់​យក​បាន​មាស​ជា​គ្រឿងអលង្ការ​  ។