រាជធានីភ្នំពេញ ៖ កម្លាំងប៉េអឹមខណ្ឌដូនពេញបានឃាត់ខ្លួនស្រីខារ៉ាអូខេម្នាក់ កាលពី វេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២២ មីនា ២០១១នៅមុខក្លឹបខារ៉ាអូខេហូលីវូតថ្មី ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីសមត្ថកិច្ចឆែកឆេររកឃើញម្សៅពណ៌សថ្លា សង្ស័យគ្រឿងញៀនប្រភេទម៉ាទឹកកក ។
មន្ត្រីប៉េអឹមខណ្ឌដូនពេញបាននិយាយថា នៅវេលាម៉ោងខាងលើ កម្លាំងប៉េអឹមបានជិះម៉ូតូល្បាត លុះមកដល់មុខក្លឹបខារ៉ាអូខេហូលីវូតថ្មីលើកំណាត់ផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រទះឃើញស្ត្រីម្នាក់ឈររ៉ែរ៉នៅទីនោះ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅមកឆែកឆេរស្រាប់តែប្រទះឃើញម្សៅពណ៌សថ្លាមួយកញ្ចប់តូចដែលលាក់ក្នុងខ្លួន រួចបញ្ជូនទៅបញ្ជាការប៉េអឹមខណ្ឌដូនពេញ ដើម្បីសាកសួរ ។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះលឹម សុខលី ភេទស្រី អាយុ២០ឆ្នាំ ជាស្រីខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ ស្ត្រីសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅបញ្ជាការដ្ឋានប៉េអឹមរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ