រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនរងគ្រោះ២នាក់ជាសង្សារនឹងគ្នា កំពុងតែជិះម៉ូតូសុខៗក៏ត្រូវជនសង្ស័យប្រុសស្រី៣នាក់ជិះមកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចនោះទេ ហើយត្រូវជនរងគ្រោះក្របួចជាប់ប្រគល់ទៅឱ្យខាងសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង12អធ្រាត្រឈានចូលថ្ងៃទី21 ខែតុលា ឆ្នាំ2019 តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចរង្វង់មូលកងព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជនរងគ្រោះប្រុសស្រី២នាក់ត្រូវជាសង្សារនឹងគ្នា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Big ពណ៌ខៀវលាយ.ស បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សពីកើតទៅលិច ខណៈបើកមកដល់ចំណុចក្បែរកន្លែងកើតហេតុ ជនរងគ្រោះគាត់ក៏ឈប់ទិញបារីជក់ លុះពេលបើកឡើងស្ពានទើបលេចមុខជនសង្ស័យ៣នាក់ ក្នុងនោះម្នាក់ជាស្រី ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GX5991 ដោយបានជិះទៅក្បែរជនរងគ្រោះ ហើយក៏ឆក់កាបូប ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែជនរងគ្រោះទាញមកវិញ។
ប្រភពដដែលបន្តថា លុះក្រោយ ជនរងគ្រោះក៏បានដេញតាមជនសង្ស័យរហូតដល់រង្វង់មូលព្រហ្មមុខបួន ទើបឃាត់បានទាំង៣នាក់ រួចប្រគល់ទៅឱ្យសមត្ថកិច្ចប្រចាំការនៅគល់ដៅនោះតែម្តង។ ប៉ុន្តែពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបានឆ្លើយថា ខ្លួនមិនបានធ្វើសកម្មភាពឆក់នោះទេ គ្រាន់តែជិះកៀរគ្នាតែប៉ុណ្ណោះ ហើយមនុស្សស្រីជាអ្នកឌុបថែមទៀត មានពេលឯណាឆក់បាន ។
លុះមួយសន្ទុះក្រោយមក សមត្ថកិច្ចក៏បានដឹកជនសង្ស័យទាំង៣នាក់នាំយកទៅសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដោយសារតែរឿងហេតុនេះនៅកើតនៅខាងទឹកដីស្រះចក ទើបជរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ ។ ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឱ្យសមត្ថកិច្ចធ្វើទៅតាមនីតិវិធីច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...