ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជុំវិញ​ពិភពលោក​បរិភោគ​មី អស់ ១០០ ពាន់​លាន​កញ្ចប់​ក្នុង​មួយ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ទូ​ទាំង​ពិភពលោក បាន​បរិភោគ មី អស់ ១០០ ពាន់​លាន​កញ្ចប់​កាលពី​ឆ្នាំ ២០១៧ ។ នេះ​មាន​ន័យ​ថា ជា​ទូទៅ​មនុស្ស​ម្នាក់​លើ​ភព​ផែនដី​បរិភោគ…

មនុស្ស​ទូ​ទាំង​ពិភពលោក បាន​បរិភោគ មី អស់ ១០០ ពាន់​លាន​កញ្ចប់​កាលពី​ឆ្នាំ ២០១៧ ។ នេះ​មាន​ន័យ​ថា ជា​ទូទៅ​មនុស្ស​ម្នាក់​លើ​ភព​ផែនដី​បរិភោគ មី ជា​មធ្យម​អស់ ១៣ កញ្ចប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។ តើ មី កញ្ចប់​មាន​ប្រវត្តិ​ដើមទង​យ៉ាងដូចម្តេច​ខ្លះ?

មី កញ្ចប់ មាន​ដើម​កំណើត​ចេញពី​មី​រ៉ា​មេន (ramen) ដែល​ជា​អាហារ​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​ជប៉ុន ។ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី ២ ប្រជាជន​ជប៉ុន​ដែល​នៅ​រស់រាន​មានជីវិត​ពី​សង្គ្រាម បាន​ស្រេកឃ្លាន​យ៉ាង​ខ្លាំង ដែល​ជា​វិបត្តិ​ចាំបាច់​មួយ​ដើម្បី​ការ​ដោះស្រាយ ។

នៅ​ពេល​នោះ ក្រសួងកសិកម្ម​របស់​ជប៉ុន​បាន​រិះរក​វិធី​ដើម្បី​ជួយ​ដោះស្រាយ និង​បាន​ទៅ​ជួប​ជាមួយ​ពាណិជ្ជករ លោក ម៉ូ​ម៉ូ​ហ្វុ​គុ អាន​ដូ (Momofuku Ando) ដើម្បី​ពិភាក្សា​រក​វិធី​ប្រើប្រាស់​ម្សៅ​សាលី ដែល​បាន​មក​ពី​ជំនួយ​បរិច្ចាគ​របស់​ប្រជាជន​សហរដ្ឋអាមេរិក​ឲ្យ​មាន​ប្រសិទ្ធភាព ។

នៅ​ពេល​នោះ លោក អាន​ដូ មាន​អាយុ ៤៨​ឆ្នាំ ។ គាត់​បាន​នឹកឃើញ​ពី​គំនិត​មួយ​ដោយ​គិត​ថា មី ជា​ប្រភេទ​អាហារ​ដែល​ត្រូវការ​ម្សៅ​សាលី ហើយ​លោក​ចង់​បង្កើត​មី​មួយ​ប្រភេទ ដែល​ជួយ​សន្សំ​សំចៃ​ពេលវេលា​របស់​អ្នក​បរិភោគ ដើម្បី​មាន​ពេល​ទុក​ធ្វើការ​ផ្សេង​ទៀត ។

លោក​បាន​សំងំ​ខ្លួន​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​នៅផ្ទះ ដើម្បី​សាកល្បង​ផលិត​មី​ឆ្អិន​ស្រាប់ ។ នៅ​ពេល​គាត់​បង្ហាញខ្លួន​នៅ​ឆ្នាំ ១៩៥៨ គាត់​បាន​នាំ​មក​នូវ​ផលិតផល មី ឆ្អិន​ស្រាប់​មួយ​បែប ដែល​មាន​ទម្រង់​ស្រ​ដៀង​ទៅ​នឹង​ដុំឥដ្ឋ​រាង​ចតុកោណ ។ ចាប់ពី​ពេល​នោះ​មក មី​កញ្ចប់​ត្រូវ​បាន​កកើត និង​ទទួល​បានការ​គាំទ្រ​ពី​អ្នក​បរិភោគ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ