ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! សង្គ្រាម​ប្តី​ប្រពន្ធ​…​អារ​.​ក​គ្នា​ទៅ​វិញ​ទៅ​មក ចុង​ក្រោយ​ម្នាក់​ស្លា.ប់​ក្នុង​ថ្លុកឈាម

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា ស្រាប់តែ​ប្រពន្ធ​យក​កូនកាំបិត​អារ​.​ក​ប្តី បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម លុះ​ពេល​បុរស​ជា​ប្តី​រើបំរះ​រួច​ក៏​ស្ទុះរ​ត់ទៅ​យក​កាំបិត​ផ្គាក់​មក​អារ​.​ក​ប្រពន្ធ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​តែ​ម្តង ។ ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩…

ខេត្តកំពង់ចាម ៖ មាន​ករណី​ទំនាស់​ពាក្យ​សម្តី​គ្នា ស្រាប់តែ​ប្រពន្ធ​យក​កូនកាំបិត​អារ​.​ក​ប្តី បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម លុះ​ពេល​បុរស​ជា​ប្តី​រើបំរះ​រួច​ក៏​ស្ទុះរ​ត់ទៅ​យក​កាំបិត​ផ្គាក់​មក​អារ​.​ក​ប្រពន្ធ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​តែ​ម្តង ។

ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ តុលា ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ អុជ ផ​ន អាយុ​៥៧​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​បូ​នី អាយុ​៦១​ឆ្នាំ ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាមប្រភពពី​លោក​ហាក់ គឹ​ម​ហុ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាម​កោះ​ស្នា បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​នេះ​មាន​ជំងឺសរសៃប្រសាទ ដោយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ចូល​ចិត្ត​ផឹកស្រា ចំណែក​ជនសង្ស័យ​ជា​ប្តី​មាន​ជំងឺលើស​ឈាម និង​មាន​ស្មារតី​ភ្លេចភ្លាំង​ច្រើន ។

តាម​ប្រភព​ដ​ដដែល​បាន​បន្ត​ថា កាលពី​៣​ទៅ​៤​ខែ​មុន ព្រោះតែ​តូចចិត្ត​នឹង​ជម្ងឺ​ប្រចាំ​កាយ ទើប​ជនសង្ស័យ​ជា​ប្តី​បាន​ផឹកថ្នាំ​កណ្តុរ​ធ្វើ​អត្តឃាត​ដែរ តែ​សំណាងល្អ​មិន​ស្លាប់ ត្រូវ​បាន​ប្រពន្ធ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​មុន​កើតហេតុ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ តុលា ប្តី​បាន​ប្រើ​ប្រពន្ធ​ឱ្យទៅ​ទិញ​ទឹកកក ហើយ​ប្រពន្ធ​ទៅ​ជាង​១​ម៉ោង​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ស្រវឹងស្រា​ផង​នោះ ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​យក​កូនកាំបិត​មក​អារ​.​ក​ប្តី បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម បន្ទាប់​មក​ជនសង្ស័យ​ជា​ប្តី​បាន​រើបំរះ​រួច ក៏​ស្ទុះរ​ត់ទៅ​យក​កាំបិត​ផ្គាក់​មក​អារ​.​ក​ប្រពន្ធ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ផ្ទះ ដោយ​មិន​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​នៅ​ជាមួយ ឬ​បានដឹង​ពី​ហេតុការណ៍​នោះ​ទេ ព្រោះ​កូន​ៗ​ចំនួន​៦​នាក់​មាន​ប្តី និង​មាន​ប្រពន្ធ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​អស់ហើយ គឺ​ស្ត្រី​រង​គ្រោះ​និង​ជនសង្ស័យ​ជា​ប្តី​រស់នៅ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុងផ្ទះ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ តុលា ទើប​អ្នក​ភូមិ​មានការ​ផ្អើល​ឆោឡោ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី និង​ដកហូត​បាន​កាំបិត​ផ្គាក់​មួយ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កូន​ៗ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​សមត្ថកិច្ច​កុំឱ្យ​យកទោស​ពៃរ៍​ជនសង្ស័យ​ជា​ឪពុក តែ​ខាង​សមត្ថកិច្ច​មិន​ហ៊ាន​ដោះ​លែង​នោះ​ទេ ដោយ​បាន​ភ្ជាប់​លិខិត​នោះនិងជនសង្ស័យ​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ជា​អ្នក​វិនិច្ឆ័យ​ទោស​ទៅ​ចុះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ