ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី ៖ ប្អូន​កុំ​ស្រែក​ឡូឡា​កូន​បង​កំពុង​ដេក​ប្រយ័ត្ន​វា​ភ្ញាក់ ស្រាប់តែ​ស្ទុះ​វឹង​…​ខ្ទេចខ្ទី​អស់(មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ម្នាក់ ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ប្អូនប្រុស​របស់​នាង​ខាងលើ​ត្រឡប់​មក​ពី​ដើរ​ស៊ីផឹក​ចូល​ដល់​ផ្ទះ​វិញ ស្រែក​សម្លុត​គំរាមកំហែង​ទៅ​លើ​ស្ត្រី​ជា​ម្ដាយ​រហូត​ធ្វើ​ឲ្យ​ម្ដាយ​មានការ​ភ័យ​ខ្លាច​រត់​ចេញពីផ្ទះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ម្នាក់ ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ប្អូនប្រុស​របស់​នាង​ខាងលើ​ត្រឡប់​មក​ពី​ដើរ​ស៊ីផឹក​ចូល​ដល់​ផ្ទះ​វិញ ស្រែក​សម្លុត​គំរាមកំហែង​ទៅ​លើ​ស្ត្រី​ជា​ម្ដាយ​រហូត​ធ្វើ​ឲ្យ​ម្ដាយ​មានការ​ភ័យ​ខ្លាច​រត់​ចេញពីផ្ទះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែតុលា​នេះ​នៅ​ក្នុងភូមិ​អង្គ​ខ្វៀន ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ស្ត្រី​ដែល​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ប្អូនប្រុស​បង្កើត​ខ្លួនឯង​នោះ ឈ្មោះ រ៉េ​ត រស្មី អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែកឯ​យុវជន​ជា​ប្អូន និង​ជា​ជន​ដៃដល់​ឈ្មោះ រ៉េ​ត លី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្ដាយ​ក្នុងផ្ទះ​មួយ​ដាច់​ដោយឡែក​ពី​ស្ត្រី​ជា​បង ហើយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​ហើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​នេះ​បាន​ដើរ​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ទើប​ត្រឡប់​ចូល​ផ្ទះ​បន្ទាប់​មក​រួច​មក​បាន​ស្រែក​សម្លុត​គំរាមកំហែង​ស្ត្រី​ជា​ម្តាយ​រហូត​ម្តាយ​មានការ​ភ័យ​ខ្លាច​មិន​ហ៊ាន​នៅផ្ទះ​ឡើយ គាត់​បាន​រត់​ចេញពីផ្ទះ​បាត់ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ បន្ទាប់​មក​យុវជន​រូប​នេះ​ក៏​បាន​ចាក​ចេញពីផ្ទះ​របស់​ខ្លួន​រួច​ដើរទៅ​កាន់​ផ្ទះ​បងស្រី​បង្កើត​របស់​ខ្លួន ហើយ​ស្រែក​ជេរ​ប្រមាថ​បងស្រី​យ៉ាង​ចាស់ដៃ ដោយ​ពុំ​ដឹង​មូលហេតុ ប៉ុន្តែ​ស្ត្រី​ជា​បង​មិន​បាន​តបត​វិញ​ឡើយ ។ នាង​គ្រាន់តែ​ប្រាប់​ថា «​ប្អូន​កុំ​ស្រែក​ឡូឡា​កូន​បង​កំពុង​ដេក​ប្រយ័ត្ន​វា​ភ្ញាក់​» ខណៈនោះ​យុវជន​ខាងលើ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ក៏​រត់​ទៅ​ទាញ​យក​ចបកាប់​ស្ទុះ​ទៅ​វាយ​បំផ្លាញ​ទ្វារ និង​បង្អួច​ផ្ទះ​បងស្រី​បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទី ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​កណ្ដាលអធ្រាត្រ​ដល់​អ្នក​ភូមិ​មិន​បាន​ដេក​ពួន​ទេ ដោយសារ​តែ​អត់ទ្រាំ​ទៅ​នឹង​ទ​ង្វើ​នេះ​មិន​បាន ទើប​ស្ត្រី​ជា​បង​បាន​សម្រេច​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​និង​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​ចុះ​ទៅ​ចាប់ខ្លួន​នាំ​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ