ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus ឱ្យ​អាវ​លេខ​៧០០​ទៅ Ronaldo ដើម្បី​អបអរ​គ្រាប់​ទី​៧០០

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus បាន​ឲ្យ​អាវ​លេខ​៧០០​ទៅ Cristiano Ronaldo ក្រោយ​ពី​ទទួល​បាន​គ្រាប់​ទី​៧០០​ក្នុង​អាជីព​។…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus បាន​ឲ្យ​អាវ​លេខ​៧០០​ទៅ Cristiano Ronaldo ក្រោយ​ពី​ទទួល​បាន​គ្រាប់​ទី​៧០០​ក្នុង​អាជីព​។ មិន​បាន​យូរ​ប៉ុន្មាន​ផង Ronaldo ក៏​រកបាន​មួយ​គ្រាប់​ទៀត ដែល​ធ្វើ​ឱ្យ​លេខ​៧០០​នេះ​ហួស​ជំនាន់​ភ្លាម​។

ត្រឹមតែ​១៩​នាទី ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត Serie A ភ្លាម Ronaldo ក៏​បាន​ដណ្តើម​បាល់​បាន​ហើយរ​ត់ទៅ​តំបន់​ការពារ រួច​ស៊ុត​មួយ​គ្រាប់​ផ្អើល​អ្នក​ទស្សនា ។ វា​មាន​ន័យ​ថា កីឡាករ​ជើង​ខ្លាំង​រូប​នេះ ចំណាយពេល​ត្រឹមតែ​កន្លះ​ម៉ោង​លេង​ជាមួយ​អាវ​លេខ​៧០០ នៅ​លើ​ខ្នង ហើយ​ក៏​រកបាន​មួយ​គ្រាប់​ទៀត ។

កំណត់​ត្រា​ចុង​ក្រោយ​នេះ មាន​ន័យ​ថា Ronaldo ស្ថិត​ក្នុង​កម្រិត​មួយ​ជាមួយនឹង​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អា​ល្លឺ​ម៉​ង់ Gerd Muller ។ ការ​រក​គ្រាប់​បាល់​បាន ៣៣​គ្រាប់​របស់​គេ​សម្រាប់ Juve ហាក់បីដូចជា​តិច​ខ្លាំង​បើ​ប្រៀបធៀប​នឹង ៤៥០​គ្រាប់ កាល​នៅ Real Madrid និង ១១៨​គ្រាប់​កាល​នៅ Manchester United​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៩៥​គ្រាប់​របស់ Ronaldo បាន​មក​ពី​ការ​លេង​នៅ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​មិន​អាច​ខ្វះ​រូបគេ​បាន ។ នៅ​ពេល​នេះ Ronaldo ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈ្នះ​មួយ​គ្រាប់​ទៀត​នៅ​ក្លិប​សេះបង្កង់ Juventus៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ