ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជូន​និង​អ្នក​ទទួល​សុទ្ធតែ​ជា​ការ​ប្រដៅ​ចិត្ត​ដូច​គ្នា

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ការ​ជូន​បុណ្យ​កុសល​ដល់​អ្នក​ដទៃ​គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ក្នុង​សេចក្តី​ល្អ ដើម្បី​កុំឱ្យ​ចិត្ត​គិត​អ្វី​ៗ​សម្រាប់​តែ​ខ្លួនឯង មិន​រវល់​នឹង​កិច្ចការ​អ្នក​ដទៃ​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​ណា​ៗ​ក៏​គេ​ចង់បាន​សេចក្តីសុខ​ដូច​ជា​យើង​អ៊ីចឹង​ដែរ ។ ចំណែកឯ​អ្នក​អនុមោទនា​បុណ្យ​កុសល​ដែល​អ្នក​ដទៃ​បាន​ធ្វើ ឬ​បាន​ជូន​មក​ហើយ​នោះ ក៏​ជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ដែរ កុំឱ្យ​ចិត្ត​រឹងរូស…

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ការ​ជូន​បុណ្យ​កុសល​ដល់​អ្នក​ដទៃ​គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ក្នុង​សេចក្តី​ល្អ ដើម្បី​កុំឱ្យ​ចិត្ត​គិត​អ្វី​ៗ​សម្រាប់​តែ​ខ្លួនឯង មិន​រវល់​នឹង​កិច្ចការ​អ្នក​ដទៃ​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​ណា​ៗ​ក៏​គេ​ចង់បាន​សេចក្តីសុខ​ដូច​ជា​យើង​អ៊ីចឹង​ដែរ ។

ចំណែកឯ​អ្នក​អនុមោទនា​បុណ្យ​កុសល​ដែល​អ្នក​ដទៃ​បាន​ធ្វើ ឬ​បាន​ជូន​មក​ហើយ​នោះ ក៏​ជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ដែរ កុំឱ្យ​ចិត្ត​រឹងរូស ប្រកាន់​ទិដ្ឋិ​មានះ លើកកម្ពស់​ខ្លួនឯង​ដូច​ដងទង់ គឺ​ធ្វើ​ឱ្យ​ចិត្ត​ទន់ភ្លន់​ស្ងប់ស្ងាត់ កម្ចាត់​ការ​ប្រកាន់ខ្លួន ចេះ​មើលឃើញ​បុណ្យ​កុសល​ជា​អំពើ​ល្អ​ផង ។ ប្រដៅ​ទូន្មាន​ចិត្ត​ឱ្យ​ស្គាល់​គុណ​តម្លៃ​នៃ​សេចក្តី​ល្អ ចេះ​ជ្រះថ្លា​ក្នុង​បុណ្យ​កុសល​របស់​អ្នក​ដទៃ​ដែល​គេ​មានគុណ​ចំពោះ​ខ្លួន​យើង​ផង ចំពោះ​អ្នក​ដទៃ​ផង និង​ចំពោះ​សាសនា​ផង ។

ការ​ទូន្មាន​ចិត្ត​ឱ្យ​ដឹងគុណ​ក្នុង​សេចក្តី​ល្អ​របស់​អ្នក​ដទៃ​គឺជា​ការ​ចាំបាច់​សម្រាប់​ជន​គ្រប់​រូប ព្រោះ​នាំ​ឱ្យ​ចិត្ត​កាន់តែ​យល់​ដល់​អំពើ​ល្អ​គ្រប់យ៉ាង ដោយ​មិន​ប្រកាន់​ឫកពា ចើងម៉ើង​ឆ្មើងឆ្មៃ មើលងាយ ឬ​ខឹង​ក្រោធ​ជាមួយ​អ្នក​ដទៃ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ