ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធគយ​ថ្មី​អា​មេ​រិ​កលើ​សហភាព​អឺរ៉ុប​ចូល​ជា​ធរមាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អឺរ៉ុប ៖ រាប់​ចាប់ពី​យន្តហោះ ស្រា​បារាំង ហ្វ្រូ​ម៉ាស់​អ៊ីតា​លី​ស្រា​វី​ស្គី​អេកូ​ស សហ​រដ្ឋអាមេរិក​បាន​យកពន្ធ​គយ​បន្ថែម​ចាប់ពី​ថ្ងៃ​ទី​១៨​តុលា​ទៅ មាន​ទឹកប្រាក់​៧,៥​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ទាំងឡាយ​មក​ពី​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប ជាមួយ​ទស្សនៈ​វិ​ស្ស័​យ​នៃ​ការ​បង្កើន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ឆ្លងកាត់​អ​ត្ល​ង់​ទិ​ក​។ ពន្ធគយ​ទាំងនោះ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង ១​រំលង​អា​ធ្រា​ត​ម៉ោង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ទៅ…

សហរដ្ឋអាមេរិក​-​អឺរ៉ុប ៖ រាប់​ចាប់ពី​យន្តហោះ ស្រា​បារាំង ហ្វ្រូ​ម៉ាស់​អ៊ីតា​លី​ស្រា​វី​ស្គី​អេកូ​ស សហ​រដ្ឋអាមេរិក​បាន​យកពន្ធ​គយ​បន្ថែម​ចាប់ពី​ថ្ងៃ​ទី​១៨​តុលា​ទៅ មាន​ទឹកប្រាក់​៧,៥​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ទាំងឡាយ​មក​ពី​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប ជាមួយ​ទស្សនៈ​វិ​ស្ស័​យ​នៃ​ការ​បង្កើន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ឆ្លងកាត់​អ​ត្ល​ង់​ទិ​ក​។

ពន្ធគយ​ទាំងនោះ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង ១​រំលង​អា​ធ្រា​ត​ម៉ោង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ទៅ ៤​ថ្ងៃក្រោយ​ការ​ផ្ដល់​ភ្លើង​ខៀវ​ជា​ស្ថាពរ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO ឲ្យ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដាក់​ទណ្ឌកម្ម​ប្រឆាំង​សហភាព​អឹ​រ៉ុ​ប ជា​ការ​សងសឹក​ចំពោះ​របប​ឧបត្ថម្ភ​ធន​ដែល​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឹ​រ៉ុ​ប​AIRBUS​។

ការ​វាយលុក​ថ្មី​នេះ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កើត​មាន​ខណៈ​ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន កំពុង​លុក​ចូល​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ចម្បង​មួយ​ជាមួយ​ចិន ដែល​អាច​នាំំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ​ស្ថេ​រ​ភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ