ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​កូនប្រុស​ស្ដេច​គ្រឿងញៀ.ន​​បាន​ហើយ

4 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិ​ក ៖ អាជ្ញាធរ ​ម៉ិក​ស៊ិ​ក ​រាយការណ៍​ថា បាន​ចាប់ខ្លួន​កូនប្រុស​ម្នាក់​របស់​សេ្ដ​ច​រត់ពន្ធ​គ្រឿងញៀន ​JOAQUIN EL CHAPO GUZMAN…

ប្រទេស​ម៉ិក​ស៊ិ​ក ៖ អាជ្ញាធរ ​ម៉ិក​ស៊ិ​ក ​រាយការណ៍​ថា បាន​ចាប់ខ្លួន​កូនប្រុស​ម្នាក់​របស់​សេ្ដ​ច​រត់ពន្ធ​គ្រឿងញៀន ​JOAQUIN EL CHAPO GUZMAN ដែល​ក្នុង​ពេល​ជាមួយ​គ្នា​នោះ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​នា​យប់​ថ្ងៃ​ទី​១៧​តុលា រវាង​កងកម្លាំង​សន្តិសុខ ​និង​ពួក​បន​ប្រដាប់​អាវុធ​នៅ​ក្រុង​CULIACAN ជាទី​តាំងរបស់​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​សហ​រដ្ឋអាមេរិក​។

រដ្ឋលេខាធិការ​សន្តិសុខ​និង​ការពារ​ពលរដ្ឋ​លោក​ALFONSO DURAZO​គូសបញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ​OVIDIO GUZMAN LOPEZ ត្រូវ​ចាប់ខ្លួន​ជាមួយ​មនុស្ស​៣​នាក់​ទៀត​បន្ទាប់​ពី​ការ​វាយប្រហារ ប្រឆាំង​កង​ល្បាត​មួយ​របស់​កង​ឆ្មាំ​ជាតិ​។ ចំណែក​ការ​បាញ់​តតាំង​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ពួក​ជន​ស៊ី​វិល​ប្រដាប់​អាវុធ និង​កងកម្លាំង​សន្តិសុខ ​ម៉ិក​ស៊ិ​ក នៅ​CULIACAN​ភាគ​ពា័​យ្យ​ប្រទេស បាន​លាន់ឮ​នា​វេលា​រសៀល​តាម​វិ​ថី​នានា​នៃ​ទីក្រុង​នោះ ព្រមទាំង​មាន​ស្នូរ​ផ្ទុះ​ឆេះ​រថយន្ត​ទាំងឡាយ បង្ខំ​ឲ្យ​ប្រជាជន​ភ័យ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​។

បណ្ដា​សារព័ត៌មាន ​ម៉ិក​ស៊ិ​ក គូសបញ្ជាក់​ថា កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​របស់​EL CHAPO ត្រូវ​បាន​ចាប់ខ្លួន​ឬ​អាច​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ដែល​នាំ​ឲ្យ​មានការ​សងសឹក​របស់​បណ្ដាជន​ស៊ី​វិល​ប្រដាប់​អាវុធ ជា​មនុស្ស​របស់​ក្រុម​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​រូប​នោះ​។ ទូរទស្សន៍​MILENIO TV និង​TELEVISA​ជា​ទូរទស្សន៍​សំខាន់​របស់ ​ម៉ិក​ស៊ិ​ក បាន​ផ្សាយ​បណ្ដា​រូបភាព​កងកម្លាំង​សន្តិសុខ​រង​ការ​បាញ់​ស្រោច​ដោយ​កាំភ្លើងយន្ត​ធុន​ធ្ងន់​ពី​សំណាក់​ពួក​ជន​ស៊ីវិល ព្រមទាំង​បណ្ដា​រថយន្ត​តូច​ធំ​កំពុង​មាន​ភ្លើង​ឆាបឆេះ​។

ស្ដេច​រត់ពន្ធ​គ្រឿងញៀន​EL CHAPO ជា​ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​SINALOA​ដ៏​មាន​ឥទ្ធិពល ត្រូវ​កាត់ទោស​កាលពី​ខែកក្កដា​នៅ​សហរដ្ឋអាមេរិក​ដាក់គុក​អស់​មួយ​ជីវិត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ