ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Mbappe វ៉ា​ដាច់​ទាំង Messi, Ronaldo និង Neymar

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain គឺ Kylian Mbappe…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain គឺ Kylian Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា ជិត​នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​យក្ស​បារាំង ដែល​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​អោយ​គេ​រក​ចំណូល​បាន​ច្រើន​ជាង Lionel Messi និង Cristiano Ronaldo ។

Mbappe ដែល​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស Ligue 1 កាលពី​រដូវ​កាល​មុន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​បាល់ទាត់​វ័យក្មេង​ល្អ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​បាន​គេ​គាំទ្រ​ឱ្យ​ឈ្នះ​ពានរង្វាន់ Ballon d’Or នា​ពេល​អនាគត​។

ដោយ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ដែល​មិន​ចេះ​រីងស្ងួត PSG ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​ជូន​កីឡាករ​នេះ​នូវ​កិច្ចសន្យា​ថ្មី​មួយ​ក្នុង​គោលបំណង​ដើម្បី​ការពារ​មិន​ឱ្យទៅ​លេង​នៅ​ក្លិប Real Madrid​។ នេះ​ក៏​ព្រោះតែ​មាន​ពាក្យ​លើក​ឡើង​ថា Real Madrid កំពុង​តែ​ចាប់អារម្មណ៍​មក​ចែចូវ Mbappe ពី PSG​។

កិច្ចសន្យា​បច្ចុប្បន្ន​របស់ Mbappe ជាមួយ Les Parisiens នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០២២ ប៉ុន្តែ​យោង​ទៅ​តាម NBC Sports គេ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ ដែល​នឹង​ធ្វើ​ឱ្យ​គេ​ក្លាយជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក បើ​ធៀប​នឹង Messi និង Ronaldo ។

របាយការណ៍​បាន​បង្ហាញ​ថា​អតីត​ផ្កាយ​រះ នៅ​ក្លិប Monaco នឹង​ត្រូវ​បាន​ផ្តល់​ជូន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រាក់ខែ​ប្រចាំឆ្នាំ ៤០​លាន​ដុល្លារ​របស់ Real Madrid ដែល​គ្រោង​នឹង​ផ្តល់​ឱ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​ពានរង្វាន់ FIFA World Cup 2018 របស់​ប្រទេស​បារាំង ហើយ​បាន​រក​គ្រាប់​បាល់​បាន ១៣​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៣៣​ដង​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់​គេ​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ