ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Man Utd ថា Marcus Rashford ង៉ាង​ម៉ាស៊ីន​ហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បង្ហើប​ថា​ជើង​ខ្លាំង Marcus Rashford កំពុង​តែ​ង៉ាង​ម៉ាស៊ីន ហើយ​ត្រូវការ​សម្រាក​ជា​បន្ទាន់​។

កីឡាករ​ខ្សែប្រយុទ្ធ​តែ​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់ Manchester United បន្ទាប់​ពី Anthony Martial រង​របួស​ភ្លៅ​នៅ​កាលពី​ខែសីហា បាន​ឡើង​ប្រកួត​ទាំង​៨​ប្រកួត​តាំងពី​ចូល​រដូវ​កាល​ថ្មី​មក​។ រូបគេ​មើលទៅ​ហាក់បីដូចជា​បាក់​យ៉ាង​ខ្លាំង ទាំង​ផ្នែក​ផ្លូវ​កាយ និង ផ្លូវចិត្ត​។

គ្រូបង្វឹក Manchester United បាន​ប្រាប់​ថា​៖«​នៅ​ពេល​នេះ យើង​មិន​អាច​ឱ្យ Rashford សម្រាក​បាន​ទេ ដោយសារ​តែ​យើង​មាន​កីឡាករ​រង​របួស​ជា​ច្រើន​នាក់​ទៀត​។ Anthony បាន​សម្រាក​អស់​រយៈពេល​៨​ស​ប្តា​ហ៍​មក​ហើយ ដូចនេះ Rashford ត្រូវ​ទទួល​រង​សម្ពាធ​តែ​ម្នាក់ឯង​»​។

លោក​បាន​បន្ត​ថា​៖«​ប្រហែលជា​ពួក​យើង​អាច​ឱ្យ​គេ​សម្រាក​មិន​ឡើង​១​ប្រកួត ឬ ២​ប្រកួត​សិន​។ គេ​គឺជា​កីឡាករ​វ័យក្មេង ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​រំពឹង​លើ​រូបគេ​។ គេ​មិន​ទាំង​ទាន់​មាន​អាយុ​គ្រប់​២២​ឆ្នាំ​នៅឡើយ​»​។

លោក Ole បាន​បន្ត​ទៀត​ថា​៖«Marcus គឺជា​កីឡាករ​ខ្សែប្រយុទ្ធ​កណ្តាល​ដែល​អាច​លេង​នៅ​ផ្នែក​ខាងឆ្វេង និង ខាងស្តាំ​។ គេ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ ដូច​ពេល​លេង​ឱ្យ​អង់គ្លេស​តទល់​នឹង​ប៊ុល​ហ្កា​រី​អ៊ីចឹង​»៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ