ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ធ្លាប់​និយាយ​បែប​នេះ​កាល​នៅ​មាន​ពាន​ស្បែកជើង​មាស​លើស Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កំពូល​តារា​ឆ្នើម​របស់​ក្លិប FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កំពូល​តារា​ឆ្នើម​របស់​ក្លិប FC Barcelona កីឡាករ Lionel Messi ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ពាន​ស្បែកជើង​មាស​អឺរ៉ុប​លើក​ទី ៦ របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ យើង​គួរ​រំលឹក​ដល់​ពាក្យ​សម្តី​ដែល Ronaldo ធ្លាប់​និយាយ​ពេល​នៅ​មាន​ពាន​លើស Messi​។

ពាន​ស្បែកជើង​មាស ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នករក​គ្រាប់​បាល់​នាំមុខ នៅ​គ្រប់​ផ្នែក​កំពូល​ៗ ពី​គ្រប់​លី​ក​អឺរ៉ុប​។ Messi ដែល​មាន​អាយុ ៣២ ឆ្នាំ​នៅ​ដើមឆ្នាំ​នេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣៦​ដង​នៅ LaLiga ក្នុង​យុទ្ធនាការ​ឆ្នាំ ២០១៨/១៩ ដែល​ច្រើន​ជាង គូប្រជែង​របស់​គាត់​គឺ Kylian Mbappe ៣​គ្រាប់ ដែល​រកបាន ៣៣ គ្រាប់​នៅ Ligue 1 ក្នុង​រដូវ​កាល​មុន​។

ឥលូវ​នេះ​កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​ចំនួន ៦ លើក គឺ​ច្រើន​ជាង​គូប្រជែង​រាប់​សិប​ឆ្នាំ Cristiano Ronaldo ដែល​ទើបតែ​បាន​ពាន​នេះ​ចំនួន​៥​លើក​។ នៅ​ឆ្នាំ ២០១៥ អតីត​កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid រូប​នេះ (Ronaldo) បាន​និយាយ​ពី​ក្តី​ស្រឡាញ់​របស់​គាត់​ចំពោះ​ការ​ទទួល​បាន​ពាន​ស្បែកជើង​មាស​។

Ronaldo បាន​មាន​ប្រសាសន៍​ថា​៖«​ការ​ប្រកួតប្រជែង​យក​ពាន​ស្បែកជើង​មាស ក៏​មក​ពី​លី​គ​ដទៃ​ទៀត​ដែរ​។ ខ្ញុំ​ពិតជា​ស្រឡាញ់​ពានរង្វាន់​នេះ​ណាស់​។ វា​គឺជា​ពានរង្វាន់​ល្អ​បំផុត​សម្រាប់​ខ្ញុំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នោះ Ronaldo ទើបតែ​ទទួល​បាន​ពាន​ស្បែកជើង​មាស​លើក​ទី​៤​របស់​គេ ខណៈ​ដែល Messi មាន​ត្រឹមតែ​៣​ប៉ុណ្ណោះ​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ