ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​កូរ៉េ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា

4 ឆ្នាំ មុន

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ នៅ​ទីបញ្ជាការ​អគ្គបញ្ជាការ កងទ័ព​កូរ៉េ នាយ​ឧត្តមសេនីយ៍ ប៉ាក ហាន​គី (Park…

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ នៅ​ទីបញ្ជាការ​អគ្គបញ្ជាការ កងទ័ព​កូរ៉េ នាយ​ឧត្តមសេនីយ៍ ប៉ាក ហាន​គី (Park Han Ki) អគ្គមេបញ្ជាការ កងទ័ព​កូរ៉េ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ។

ក្នុង​ជំនួប​នេះ​នាយ​ឧត្តមសេនីយ៍​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ដែល​ឃើញ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ប្រទេស​កម្ពុជា និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ ជា​ពិសេស​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ។ នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា ក្រោម​ការ​ផ្តួចផ្តើម​គំនិត​ថ្មី​របស់​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​នោះ​ទំនាក់ទំនង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និត​គ្នា ហើយ​កងទ័ព​កូរ៉េ​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​កងទ័ព​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ។

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​រំលឹក​ពី​ទំនាក់ទំនង​ការទូត​កម្ពុជា និង​កូរ៉េ ជា​ពិសេស​ចាប់ពី​ឆ្នាំ​១៩៩៧​មក​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ជាតិ​សាសន៍​បាន​យោគយល់ និង​ជួយ​គ្នា ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា មាន​ប្រជាជន​កូរ៉េ​រស់នៅ ឯ​នៅ​ប្រទេស​កូរ៉េ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ។

ក្នុង​វិស័យ​ការពារ​ជាតិ ប្រទេស​កូរ៉េ​ក៏​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន និង​ជំនួយ​មធ្យោបាយ​សម្ភារ​:​ប​ចេ្ច​ក​ទេស​មួយ​ចំនួន​កន្លង​ទៅ ។ ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ជឿជាក់​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​សហការ​បន្ថែម​ទៀត​នៅ​ពេល​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ