ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​ជាប់​ចិត្តនឹង​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន

មាន​សេចក្តី​ដំណាល​ថា មាន​សេដ្ឋិនី​ម្នាក់នៅ​ក្នុងស្រុក​មួយ​ក្នុង​ដែន​កា​សី គាត់​បាន​កប់ប្រាក់​៤០ កោដិ​ក្នុង​ផែនដី លុះ​ធ្វើ​មរណកាល​ទៅ​ក៏​កើតជា​សត្វ​កណ្តុរ​នៅ​ថែរក្សា​ប្រាក់​នោះ ។ កាលនោះ មាន​ជាង​កែវ​មណី​ម្នាក់ បាន​មក​គាស់​ដុំ​ថ្ម​រុករក​កែវ​មណី ហើយ​គាស់​ថ្ម​ក្នុងស្រុក​ចាស់​នោះ​យក​មក​ដំ​ក្រែង​បាន​របស់​មាន​តម្លៃ…

មាន​សេចក្តី​ដំណាល​ថា មាន​សេដ្ឋិនី​ម្នាក់នៅ​ក្នុងស្រុក​មួយ​ក្នុង​ដែន​កា​សី គាត់​បាន​កប់ប្រាក់​៤០ កោដិ​ក្នុង​ផែនដី លុះ​ធ្វើ​មរណកាល​ទៅ​ក៏​កើតជា​សត្វ​កណ្តុរ​នៅ​ថែរក្សា​ប្រាក់​នោះ ។

កាលនោះ មាន​ជាង​កែវ​មណី​ម្នាក់ បាន​មក​គាស់​ដុំ​ថ្ម​រុករក​កែវ​មណី ហើយ​គាស់​ថ្ម​ក្នុងស្រុក​ចាស់​នោះ​យក​មក​ដំ​ក្រែង​បាន​របស់​មាន​តម្លៃ ។

ចំណែក​មេ​កណ្តុរ​ត្រាច់​ចុះឡើង​ទៅ​រក​ចំណី បាន​ជួប​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រឡាញ់​កើតឡើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់តែ​វិនាស​ដោយ​មិន​សម​ហេតុផល ដូច្នេះ​អាត្មាអញ​ចូល​ដៃ​ជាមួយ​ជាង​នេះ ដើម្បី​នឹង​ចាយវាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួងលោម​ថា ម្នាលនាង​ព្រោះ​ហេតុ​អ្វី​បានជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយវាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។

ជាង​ត្រេកអរ​ណាស់​ក៏​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេ​កណ្តុរ​នោះ មេ​កណ្តុរ​ទទួល​សាច់​យក​ទៅ​ឆី​ឯ​លំនៅ​ខ្លួន ។ មេ​កណ្តុ​រតែង​ឲ្យ​ទ្រព្យ​រាល់​ៗ​ថ្ងៃ​ដល់​ជាង​នោះ ហើយ​ទទួលយក​សាច់​មក​បរិភោគ​ដោយ​បរិបូណ៌ ។

ក្រោយមក​ក៏​បាន​ប្រគល់​ទ្រព្យ​ឲ្យ​ជាង​កែវ​មណី​ទាំងអស់ ជាង​កែវ​មណី​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​បរិភោគ​ជា​រៀងរាល់ថ្ងៃ​រហូត​អស់​អាយុសង្ខារ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ