ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចៀស​ផុត​បញ្ហា​ទល់លាមក និង​​ឫស​​ដូង​បាត… ជាមួយ​គន្លឹះ​ងាយ​ៗ​ទាំង​នេះ​

4 ឆ្នាំ មុន

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ រួម​ទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។ ថ្ងៃនេះ​វេ​ប…

ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។

បញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ រួម​ទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។ ថ្ងៃនេះ​វេ​ប សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​បង្កើន​ចលនា​ពោះវៀន​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ៖

១. បន្ថែម​ខ្លាញ់​ល្អ​ក្នុង​របប​អាហារ ៖ ចលនា​ពោះវៀន​មិន​ស្រួល រួម​ជាមួយ​លាមក​រឹង​ពិបាក​បញ្ចេញ​​មក​ក្រៅ​ជា​សញ្ញា​មួយ​នៃ​ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ ឬ​ទឹក​មិន​គ្រប់គ្រាន់​។ រំញោច​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហា​របស់​អ្នក​ដោយ​ការ​បន្ថែម​ខ្លាញ់​ល្អ​ៗ​ក្នុង​របប​អាហារ​។ ខ្លាញ់​ជួយ​​​សម្រួល​ចលនា​ពោះវៀន ហើយ​នៅ​ពេល​ទទួលទាន​ជា​ប្រចាំ​វា​នឹង​ទប់ស្កាត់​បញ្ហា​ទល់​លាមក​។ អ្នក​អាច​ទទួលទាន​ប្រេង​អូ​លីវ​សុទ្ធ ១ ស្លាបព្រា​បាយ​នៅ​ពេល​ព្រឹក​មិន​ទាន់​ទទួលទាន​អ្វី​។ ក្រៅពី​ត្រី​សម្បូរ​ខ្លាញ់ អ្នក​ក៏​មិន​គួរ​ភ្លេច​ទទួលទាន​ផ្លែ​ឈើ​និង​បន្លែ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ធម្មជាតិ​ផង​រួម​មាន​ផ្លែ​បឺ​រ គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង​ជាដើម​។

២. សម្អាត​ក្នុង​ពោះ​ដោយ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ ១ កែវ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​អោយ​សព្វ​សឹម​ទទួលទាន​មុនគេ​នៅ​ពេល​ព្រឹក​។ អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​កម្ចាត់​ជាតិពុល ព្រមទាំង​កាក​សំណល់​ដែល​មិន​បាន​រំលាយ​អស់​ជាប់​ជញ្ជាំង​ពោះវៀន និង​បន្ទន់​លាមក​ផង​ដែរ​។

៣. ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​ស​រសៃ ៖ ជាតិ​ស​សៃ​មាន​ប្រសិទ្ធិ​ភាព​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​និង​បន្ទន់​លាមក ក៏​ដូច​ជា​កាក​សំណល់ ឱ្យ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ឆាប់រហ័ស​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​សរ​សៃ គឺ​គ្រាប់​ធញ្ញជាតិ បន្លែ​និង​ផ្លែ​ឈើ​ស្រស់​។

៤. ចៀសវាង​អាហារ​ឆៅ ៖ អាហារ​ឆៅ​ពិបាក​នឹង​រំលាយ ហើយ​ត្រូវការ​រយៈពេល​យូរ​ដើម្បី​បំបែក​ជា​ហេតុ​នាំ​អោយ​មាន​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ អាហារ​យូរ​បំបែក​ប៉ុណ្ណា វា​កាន់តែ​ឆ្លងកាត់​ពោះវៀន​យឺត​ប៉ុន​នោះ​ដែរ ហើយ​បាត់បង់​ជាតិ​ទឹក​។ ជា​លទ្ធផល​លាមក​នឹង​ប្រែជា​រឹង​ពិបាក​បញ្ចេញ​។

៥. ទទួលទាន​ទឹក​អោយ​បាន​ច្រើន​គ្រប់គ្រាន់ ៖ ការ​ទទួលទាន​ទឹក​ត្រូវ​ពេល​អាច​ជួយ​រំលាយ​អាហារ​និង​សម្រួល​ចលនា​ពោះវៀន​បាន​យ៉ាង​ប្រសើរ​។ ចូរ​ទទួលទាន​ទឹក ១ កែវ​មុន​អាហារ ៣០ នាទី និង ១ កែវ​ទៀត​ក្រោយ​អាហារ ១ ម៉ោង​ដើម្បី​អនុញ្ញាត​អោយ​រាង​កាយ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពេញលេញ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ