ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង​បុក​រះ​ខ្ទេច ក្រោយ​ឈប់​ទិញ​បបរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​រថយន្ត​ទិញ​បបរស​រួច នារី​ម្នាក់​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​, កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​បុក​គូទ​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ​មួយ​គ្រឿង និង​បន្ត​ទៅ​បុក​កន្លែង​លក់​បបរស​ធ្វើ​ឲ្យ​ខូចខាត​អស់​៣​ឆ្នាំង ព្រមទាំង​រង​របួស​មនុស្ស​ចំនួន​៣​នាក់​ទៀត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​រថយន្ត​ទិញ​បបរស​រួច នារី​ម្នាក់​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​, កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​បុក​គូទ​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ​មួយ​គ្រឿង និង​បន្ត​ទៅ​បុក​កន្លែង​លក់​បបរស​ធ្វើ​ឲ្យ​ខូចខាត​អស់​៣​ឆ្នាំង ព្រមទាំង​រង​របួស​មនុស្ស​ចំនួន​៣​នាក់​ទៀត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ​ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​ស្តុ​ប​BS​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

នារី​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៦១២៧ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកហា​យ​ឡែ​ន​ឌ័​រ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ឈប់​នៅ​ទិញ​បបរស ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ទិញ​បបរស​រួច នារី​ម្នាក់​ខាងលើ​បំរុង​នឹង​បើករថយន្ត​ចេញ​ទៅ ស្រាប់តែ​ច្រឡំ​ជាន់​ហ្វ្រាំង​ថា​ជា​ហ្គែ​ល ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចត​តាម​ចិញ្ចើម​ផ្លូវ​ចំនួន​២​គ្រឿង ក្នុង​នោះ​១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩, ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ និង​៣-​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ទឹកសមុទ្រ​លាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​ព​ញ ១-GD-៣៥៧០ និង​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ធ្វើ​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្រោម​រថយន្ត​បង្ក និង​ម៉ូតូ​២​គ្រឿង​ទៀត​ដួល​គ​លើ​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​ជ្រុល​ទៅ​បុក​បន្ត​គូទ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AE-៦៦៧៧ រង​ការ​ខូចខាត​គូទ​ក្រោយ​ផ្នែក​ខាងស្តាំ ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ទៀត បាន​បន្ត​ទៅ​បុក​ឆ្នាំង​បបរស​កំពប់​អស់​៣​ឆ្នាំង បណ្តាល​ឱ្យ​រលាក​កូនស្រី​អ្នកលក់​បបរស​ម្នាក់ ចំណែក​បុរស​២​នាក់​ដែល​អង្គុយ​លើ​ម៉ូតូ​រង​របួសស្រាល ។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មក​ជួយ​សម្រួល​ចរាចរណ៍​កុំអោយ​មានការ​កកស្ទះ​ចរាចរណ៍​បង្ក​ការ​លំបាក​ធ្វើ​ដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។ ដោយឡែក​ពេល​កើតហេតុ​ភ្លាម​ៗ​ខាង​ម្ចាស់​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ​ទាម ទារ​សំណង​ចំនួន​៥០០​ដុល្លារ ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​សង​ចំនួន​៥០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ចំណែក​ម៉ូតូ​៣​គ្រឿង និង​កង់​បី​មួយ​គ្រឿង ព្រម​អ្នកលក់​បបរ​ដែល​រង​ការ​ខូចខាត​របស់ របរ​ជា​ច្រើន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ