ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បញ្ចប់​ការ​សិក្សា​ពី​ការ​ខូចខាត​ជណ្ដើរ​​បុរាណ​ខាងជើង​​ប្រាសាទព្រះវិហារ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ គ្រោង​នឹង​បញ្ចប់​ការ​សិក្សាពីការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាងជើង​ប្រាសាទព្រះវិហារ​នៅ​ចុងឆ្នាំ​នេះ ។ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាន​អះអាង​ថា ការ​សិក្សា​កំណត់​ពី​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ដោយ​​សារ​ទឹកភ្លៀង​ហូរ​ច្រោះ​កន្លង​ទៅ…

ខេត្តព្រះវិហារ ៖ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ គ្រោង​នឹង​បញ្ចប់​ការ​សិក្សាពីការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាងជើង​ប្រាសាទព្រះវិហារ​នៅ​ចុងឆ្នាំ​នេះ ។ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាន​អះអាង​ថា ការ​សិក្សា​កំណត់​ពី​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ជណ្ដើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ដោយ​​សារ​ទឹកភ្លៀង​ហូរ​ច្រោះ​កន្លង​ទៅ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​ សម្រេច​បាន​៨០%​ហើយ នឹង​ឈាន​ទៅ​ធ្វើការ​ជួសជុល​ជា​ផ្លូវការ​ឡើង​វិញ នៅ​ខែសីហា​ឆ្នាំ ២០២០ ខាង​មុខ​នេះ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ លោក គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មាន​ប្រសាសន៍​ថា ជណ្ដើរ​​បុរាណ​មុខ​នាគ​ខាង​ជើងគោ​បុ​រៈ​ទី​៥នៃ​ប្រាសាទព្រះវិហារ គិត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សិក្សា​លម្អិត​កំណត់​រក​ផល​ប៉ះពាល់ ការ​ខូចខាត បច្ចេកទេស​សាងសង់​របស់​បុព្វបុរស​ខ្មែរ​សម័យ​បុរាណ និង​ធ្វើ​ផែនទី​ហានិភ័យ លើ​ជណ្ដើរ​បុរាណ​មុខ​នាគ ជិត​រួចរាល់​ហើយ ដែល​ប្រើ​រយៈពេល​ជាង​១ ឆ្នាំ​កន្លង​ទៅ​នេះ​សម្រេច​បាន​ប្រមាណ ៨០% គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​នេះ រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៩​នេះ ដោយឡែក​ការងារ​ដែល​នៅ​សេសសល់ ២០% ទៀត​នឹង​បញ្ចប់ នៅ​ចុងឆ្នាំ​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោកបន្ត​ថា ក្រោយ​ពេល បញ្ចប់​ការ​សិក្សា​លើ​ផ្នែក​នីមួយ​ៗ​នៃ​ជណ្ដើរ​បុរាណ​នេះ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​និង ធ្វើ​សំណើរ​ទៅ​កាន់ សហរដ្ឋអាមេរិក​ដែល​ជា​ម្ចាស់​ជំនួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ជួសជុល​ជណ្ដើរ​នេះ​ជា​ផ្លូវការ​នៅ​ខែសីហា​ឆ្នាំ​២០២០ ។ ​លោកបាន​ពន្យល់​ថា ការ​ជួសជុល​ជណ្តើរ​នេះ មិនមែន​ជួសជុល​ទាំង​អស់នោះ​ទេ គឺ​ត្រូវជួសជុលចំណុច​ខូចខាត​ណា​ដែល​ចាំបាច់ ងាយ​រង​ផល​ប៉ះពាល់ និង​រក្សា​ឲ្យ​នៅ​ភាព​ដើម ដដែល ចំពោះ​ចំណុចជណ្តើរ​ណា​ដែល​នៅ​ល្អ ដោយ​តាម​ការ​គោលការណ៍របស់​អង្គការ​យូ​ណេ​ស្កូ ។ ជណ្តើរ​ដែល រង​ការ​ខូចខាត​នេះ ភាគច្រើន​ត្រូវ​បាន​ខូចខាត​ដោយសារ​តែ ប្រព័ន្ធ​ហូរ​ច្រោះ​ទឹក នៃ​ជណ្តើរ​នេះ ត្រូវ​បាន​លុប​ដោយ​ដី និង​ទឹកភ្លៀង​ហូរ​ច្រោះ​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ហូរ​ច្រោះ​ដាច់ បែកបាក់​ថ្ម ។

​លោកបញ្ជាក់​ថា នៅ​ពេល​ជណ្តើរ​បុរាណ​ខាង​ជើងគោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ បាន​ជួសជុល​ឡើង​វិញ មិន​ត្រឹមតែ​បាន ធ្វើ​ឲ្យ តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ កាន់តែ​មាន​សោ​ភណ្ឌ​ភាព ស្រស់​ស្អាត​ប៉ុន​នោះ​ទេ ថែម​ទាំង បញ្ជៀ​សបាន​នូវ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិឡើង​ចុះ លេង កម្សាន្ត នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ មួយ​នេះ​កាន់តែ​មានសុវត្ថិភាព​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ