ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ឡា​ម ​គេ​តាម​អុកឡុក​ក្នុង​សភា​ទៀត

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សភា​ហុងកុង​កាលពី​ថ្ងៃ​ទី​១៧ ខែ​​តុលា ឆ្នាំ​២០១៩ ជួប​ប្រទះ​ជា​ថ្មី​ការ​អុកឡុក​ស្រែក​​ឡូឡា​ពី​សំណាក់​បណ្ដា​មនុស្ស​របស់​ពួក​ប្រឆាំង​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​នា​ថ្ងៃ​ទី​១៦​ តុលា ​ពួក​គេ​ប៉ុនប៉ង​រាំង​ខ្ទប់​មិន​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ…

ក្រុង​ហុងកុង ៖ សភា​ហុងកុង​កាលពី​ថ្ងៃ​ទី​១៧ ខែ​​តុលា ឆ្នាំ​២០១៩ ជួប​ប្រទះ​ជា​ថ្មី​ការ​អុកឡុក​ស្រែក​​ឡូឡា​ពី​សំណាក់​បណ្ដា​មនុស្ស​របស់​ពួក​ប្រឆាំង​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​នា​ថ្ងៃ​ទី​១៦​ តុលា ​ពួក​គេ​ប៉ុនប៉ង​រាំង​ខ្ទប់​មិន​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ អាច​ថ្លែង​សុន្ទរកថា​ពី​នយោបាយ​ទូទៅ​ប្រចាំឆ្នាំ​ក្នុង​សភា​បាន​។

សភា​ហុងកុង​ទើប​ចូល​ធ្វើ​ការ​វិញ​កាលពី​ថៃ្ង​ទី​១៦ ​តុលា ​ក្រោម​ភាព​តានតឹង ក្រោយ​ការ​លើកគ្នា​ចូល​អុកឡុក​វាយ​បំផ្លាញ​ក្នុង​សភា​របស់​ពួក​បាតុករ​កាលពី​៣​ខែ​មុន ដែល​បង្ខំ​ឲ្យ​បណ្ដា​សមាជិក​សភា​ផ្អាក​ការងារ​របស់​ខ្លួន​។

ប្រមុខ​ដឹកនាំ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​មនា​ថ្ងៃ​ទី​១៦​តុលា ត្រូវ​បង្ខំចិត្ត​បោះបង់​ចោលការ​ថ្លែង​សុន្ទរកថា របស់​លោកស្រី​ពី​នយោបាយ​ទូទៅ បន្ទាប់​ពី​ត្រូវ​បង្អាក់​ជា​ច្រើន​លើក​ដោយ​ពួក​ប្រឆាំង​។ ទីបំផុត​បណ្ដា​មនុស្ស​របស់​លោក​ស្រី បាន​ចាក់​ផ្សាយ​វី​ដេ​អូ​មួយ​ដែល​លោកស្រី​អាន​សុន្ទរកថា​នោះ​ជា​សម្ងាត់​។

បន្ទាប់​ពី​នេះ​នា​ថ្ងៃ​ទី​១៧​តុលា លោកស្រី​ត្រូវ​មក​កាន់​សភា​ដើម្បី​ឆ្លើយ​សំនួរ​នានា របស់​បណ្ដា​សមា​ជិក​សភា​លើ​សុន្ទរកថា​របស់​លោកស្រី​។ ប៉ុន្តែ​ភាព​រញ៉េរញ៉ៃ​កើត​មាន​ជា​ថ្មី​ក្នុង​សភា ពេល​បណ្ដា​ទីប្រឹក្សា​របស់​បណ្ដា​សមាជិក​សភា​ប្រឆាំង បាន​នាំ​គ្នា​ស្រែក​ឡូ​​ឡា​នូវ​ពាក្យ​ប្រទូស្ត​រ៉ា​យ​នានា​។ ពួក​គេ​ច្រើន​នាក់​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​នាំ​ចេញ​មក​ខាងក្រៅ​។

គួររំលឹកថា ៖ រញ៉េរញ៉ៃ​ក្នុង​សភា លោក​ស្រី​​ប្រមុខ​​ប្រតិ​បត្តិ បង្ខំ​ចិត្ត​ឈប់​ថ្លែង​សុន្ទរកថា (វីដេអូ)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ