ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក និង​លុយ​យ៉េន​ជប៉ុន​ប្រែប្រួល​យ៉ាងម៉េច​ដែរ

4 ឆ្នាំ មុន

ថ្ងៃនេះ​សូម​ណែនាំ​ពី​ហាងឆេង​ប្តូរ​ប្រាក់​រវាង​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ​ថា តើ​វា​មាន​អត្រា​ប្រែប្រួល​យ៉ាងណា បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ បើ​តាម​ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ…

ថ្ងៃនេះ​សូម​ណែនាំ​ពី​ហាងឆេង​ប្តូរ​ប្រាក់​រវាង​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ​ថា តើ​វា​មាន​អត្រា​ប្រែប្រួល​យ៉ាងណា បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ បើ​តាម​ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ដុល្លារ​អា​មេ​រិ​ក​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​បាត​ថៃ​បន្តិច គឺ​១​ដុល្លារ​អា​មេ​រិ​ក មាន​អត្រា​ទិញ ៣០,២៧៧៨​បាត​ថៃ អត្រា​លក់ ៣០,៥០៣៧​បាត​ថៃ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​ដល់​ទៅ ៣០,៣០៣៩​បាត​ថៃ និង​អត្រា​លក់ ៣០,៥៣០២​បាត​ថៃ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ដោយឡែក​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​នៅ​ថ្ងៃនេះ​ដែរ ធនាគារ​ដដែល​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៨១,០០​រៀល អត្រា​លក់ ៤.០៩៤,០០​រៀល​, ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,០០​រៀល អត្រា​លក់ ១៣៥,០០​រៀល ។

ចំពោះ​ដុល្លារ​អូស្ត្រាលី គឺ ១​ដុល្លារ​មាន​អត្រា​ទិញ ២.៧០៩,៧៨​រៀល អត្រា​លក់ ២.៨១២,៥៨​រៀល​, ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៩៩៩១​រៀល អត្រា​លក់ ៣៨,០៤៨៣​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧២៩​រៀល អត្រា​លក់ ០,១៧៧២​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៥៣​រៀល អត្រា​លក់ ០,៤៧០០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ