ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ ទិញ​យន្ដហោះ​មក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ជាយថាហេតុ​ណាមួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា រាជរដ្ឋាភិបាល មាន​កាតព្វកិច្ច​ថែរក្សា​អធិបតេយ្យ និង​សន្ដិសុខ​ជាតិ ដូច្នេះ​បំណង​នៃ​ការ​ទិញ​យន្ដហោះ​មិន​ត្រឹមតែ​ធ្វើ​ទំនើប​កម្ម​សព្វាវុធ​សម្រាប់​កង​យោធពលខេមរភូមិន្ទ​ប៉ុណ្ណោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា រាជរដ្ឋាភិបាល មាន​កាតព្វកិច្ច​ថែរក្សា​អធិបតេយ្យ និង​សន្ដិសុខ​ជាតិ ដូច្នេះ​បំណង​នៃ​ការ​ទិញ​យន្ដហោះ​មិន​ត្រឹមតែ​ធ្វើ​ទំនើប​កម្ម​សព្វាវុធ​សម្រាប់​កង​យោធពលខេមរភូមិន្ទ​ប៉ុណ្ណោះ​ទេ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ជាយថាហេតុ​ណាមួយ​ដែល​អាច​កើតឡើង​បាន ។

លោក ផៃ ស៊ី​ផា​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​រសៀល ថ្ងៃ​ទី​១៦ ខែតុលា​នេះ បាន​សរសេរ​ថា «​រាជរដ្ឋាភិបាល​មាន​សិទ្ធិ និង​កាតព្វកិច្ច​ផ្ដាច់មុខ ក្នុង​កិច្ច​ការពារ​ថែរក្សា​អធិបតេយ្យ និង​សន្ដិសុខ​ជាតិ ដែល​ផ្ដល់​ដោយ​ច្បាប់ ។ បំណង​នៃ​ការ​ទិញ​យន្ដហោះ គឺ​មិន​ត្រឹមតែ​ធ្វើ​ទំនើប​កម្ម​សព្វាវុធ​សម្រាប់​កង​យោធពលខេមរភូមិន្ទ ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ជាយថាហេតុ​ណាមួយ​ដែល​កើតឡើង​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ឆ្លើយ​តប​ទៅ​នឹង​សភាព​ការ​មិន​ច្បាស់លាស់​នៃ​សណ្ដាប់ធ្នាប់​ពិភពលោក​ផង​ដែរ​» ។

លោក​បន្ដ​ថា ការ​ទិញ​យន្ដហោះ​ក៏​ជា​សេចក្ដី​សម្រេចចិត្ត និង​ប្ដេជ្ញា​ពង្រឹង​កិច្ច​ទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ប្រទេស​ឆែក ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​ដែរ ។

រូបតំណាង

សូម​រំលឹក​ថា ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​លោក Andrej Babis នាយក​រដ្ឋមន្ត្រី​ឆែក នៅ​ទីក្រុង​ប្រាក ប្រទេស​ឆែក នៅ​ថ្ងៃ​ទី​១៤ តុលា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ថា កម្ពុជា​គ្រោង​ទិញ​យន្តហោះ​ស៊ើបការណ៍​ប្រភេទ L39 ចំនួន​៣-៤​គ្រឿង និង​ស​ពា្វ​វុ​ធ​មួយ​ចំនួន​បន្ថែម​ទៀត ពី​ប្រទេស​ឆែក ខណៈ​កាលពីមុន​កម្ពុជា បាន​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៦​គ្រឿង​រួច​ហើយ ។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បែប​នេះ ក្រោយ​ពី​អ្នកវិភាគ​សង្គម​រឿង​នយោបាយ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​បំណង​របស់​រាជរដ្ឋាភិបាល​ទិញ​យន្ដហោះ​ស៊ើបការណ៍​ប្រភេទ L39 ពី​ប្រទេស​ឆែក ។ ទោះ​យ៉ាងណា​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា កត់​សម្គាល់ថា ការ​គ្រោង​ទិញ​អាវុធ និង​យន្តហោះ​ពី​ឆែក គឺជា​ពេលវេលា​សម​ស្រប​មួយ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ខណៈ​អាវុធ​ឆែក​ធូរ​ថ្លៃ​ជាង​ប្រទេស​អឺរ៉ុប​ខាងលិច និង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ