ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នា​ភ័យ​មិន​ស្ទើរ ! ឆេះ​ឃ្លាំង​ស្តុក​ទាំង​ថ្ងៃ​នៅ​សង្កាត់​ច្បារ​អំពៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​ឃ្លាំង​មួយ​កន្លែង នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ នា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ដែល​ឆេះ​ឃ្លាំង​ស្តុក​គ្រឿងទេស…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​កំពុង​ឆេះ​ឃ្លាំង​មួយ​កន្លែង នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ នា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ដែល​ឆេះ​ឃ្លាំង​ស្តុក​គ្រឿងទេស ខណៈនោះ​ដែរ​កម្លាំង​សមត្ថកិច្ច​កំពុង​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​យ៉ាង​រហ័ស​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គ្រឿងទេស​ខាងលើ​នោះ​មាន​ដូច​ជា ផ្តិល ឆ្នាំង កា​ធុន គ្រឿង​សម្ភារ​ផ្ទះបាយ​ជាដើម ។ ដែល​ទីតាំង​ទាំងនោះ​មិនមែន​ជា​កន្លែង​ផលិត​ទេ គឺជា​កន្លែង​ស្តុក​គ្រឿងទេស ។ តែខាងយើងមិនទាន់ដឹងថា ឆេះឃ្លាំងនេះ មកពីមូលហេតុអ្វីនៅឡើយទេ ។

ចំណែក​អណ្តាតភ្លើង​គិត​មក​ត្រឹម​វេលា​ម៉ោង​៣​រសៀល​នេះ គឺ​គ្រប់គ្រង​បាន​៧០​ភាគរយ​ហើយ ភាគច្រើន​មាន​ផ្សែង​ច្រើន​ជាង ខណៈ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ក៏​មាន​សមត្ថកិច្ច អាជ្ញាធរ​កំពុង​បាញ់​ទឹក​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​បន្ត​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ