ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ត្រូវ​អនុវត្ត​ទ្រឹស្ដី​«​ទឹក​ត្រជាក់​ត្រី​កុំ​» និង​អនុវត្ត​តាម​អភិក្រម​«​មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់​ព្យាបាល​វះកាត់​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​អ៊ិ​ត សំ​ហេង បាន​ប្រាប់​ទៅ​កាន់​មន្ត្រី​ក៏​ដូច​ជា គ្រូបង្រៀន​យ៉ាង​ដូច្នេះ​ថា ត្រូវ​បន្ត​ពង្រឹង​បរិយាកាស​ការងារ និង​សាមគ្គីភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​អ៊ិ​ត សំ​ហេង បាន​ប្រាប់​ទៅ​កាន់​មន្ត្រី​ក៏​ដូច​ជា គ្រូបង្រៀន​យ៉ាង​ដូច្នេះ​ថា ត្រូវ​បន្ត​ពង្រឹង​បរិយាកាស​ការងារ និង​សាមគ្គីភាព ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ថែម​ទៀត​ត្រូវ​មាន​វិធីសាស្ត្រ​គ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព តាម​ទ្រឹស្ដី «​ទឹក​ត្រជាក់​ត្រី​កុំ​» ព្រមទាំង​បន្ត​អនុវត្ត​តាម​អភិក្រម «​មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល​វះកាត់​»​។

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​អញ្ជើញ​សំណេះសំណាល​ជាមួយ​សាស្ត្រាចារ្យ មន្ត្រីរាជការ និង​បុគ្គលិក​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ នា​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ។ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ត្រូវ​ពង្រីក​សមត្ថភាព​បង្រៀន​របស់​គ្រូ និង​សាស្ត្រាចារ្យ​ពី​កម្រិត​បរិញ្ញាបត្រ​ទៅ​ដល់​កម្រិត​អនុ​បណ្ឌិត និង​បណ្ឌិត តាម​រយៈ​ការ​សិក្សា​បន្ត​នៅ​ក្នុង​ប្រទេស ពិសេស​នៅ​ក្រៅប្រទេស ។

ក្រៅពី​នេះ​ត្រូវ​បន្ត​ពង្រឹង​បរិយាកាស​ការងារ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ថែម​ទៀត​ត្រូវ​មាន​វិធីសាស្ត្រ​គ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​តម្លាភាព​គណនេយ្យ​ភាព តាម​ទ្រឹស្ដី «​ទឹក​ត្រជាក់​ត្រី​កុំ​» ។ ជាង​នេះ​ត្រូវ​បន្ត​អនុវត្ត​តាម​អភិក្រម «​មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល​វះកាត់​» និង​ពង្រីក​ដៃគូ​នៅ​ក្រៅប្រទេស​ទស្សនា​កិច្ច​សិក្សា​ផ្លាស់​ប្ដូរ​គ្រូ និង​រៀបចំ​ឱ្យ​មានកម្ម​សិក្សា​ដល់​សិស្ស​ទាំង​ក្នុង និង​ក្រៅប្រទេស​ថែម​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សាស្ត្រាចារ្យ គ្រូ បុគ្គលិក​សិក្សា សិស្ស​និស្សិត​ក្នុង​វិទ្យាស្ថាន ដែល​បាន​ចូលរួម​ការពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ពិសេស​សូមកុំ​ចូលរួម​ជាមួយ​ក្រុម​មួយ​ក្តាប់​តូច​ដែល​ព្យាយាម​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​បន្ថែម​ការ​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ និង​ជប៉ុន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ពិសេស គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ក្រោយ​មានការ​ស្នើ​សុំ​ផ្ទាល់​ពី​នាយក​វិទ្យាស្ថាន​ជាតិ​មួយ​នេះ ។

សូម​ជម្រាប​ថា ការ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​នេះ គឺជា​លើក​ទី​៣ ហើយ បន្ទាប់​ពី​ស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ ។ ការ​ចុះ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេ ល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទំនើប​កម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​ដាក់​ចេញ​អនុសាសន៍​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​ដល់​សិក្ខាកាម ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ទំនើប ឬ​បដិវត្ត​ឧស្សាហកម្ម ៤.០ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ