ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! សើយសំពត់​នាង​មិន​អស់ចិត្ត ទះកំផ្លៀង​ថែម​ទៀត ចុង​ក្រោយ​…

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​បាន​សើយសំពត់​នារី​ខារ៉ាអូខេ​ម្នាក់ ហើយ​នាង​ក៏​បាន​រុញ​មុខ​ជនសង្ស័យ​ចេញ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ទះកំផ្លៀង​នាង​មួយ​ដៃថែមទៀត​ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ តុលា…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​បាន​សើយសំពត់​នារី​ខារ៉ាអូខេ​ម្នាក់ ហើយ​នាង​ក៏​បាន​រុញ​មុខ​ជនសង្ស័យ​ចេញ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ទះកំផ្លៀង​នាង​មួយ​ដៃថែមទៀត​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៩ ​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ «​នគរ​មាស​» ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ជនសង្ស័យ​ឈ្មោះ​Wang jinzhen ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​អ្នក​ក្រឡុក​បេតុង កាន់​លិខិតឆ្លងដែន​លេខ ED3103437 ស្នាក់​នៅ​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២៩​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ ស្នាក់​នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ពេល​ជនសង្ស័យ​ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​ខាង លុះ​ឃើញ​នារី​រង​គ្រោះ​ចូល​មក​អង្គុយ​ផឹក​ជាមួយ​ជនជាតិ​ចិន​ដែល​ជា​មិត្តភក្តិ​របស់​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​បាន​សើយសំពត់​នារី​រង​គ្រោះ ហើយ​នាង​ខឹង​ក៏​បាន​យកដៃ​រុញ​មុខ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ខឹង​ក៏ទះកំផ្លៀង​នារី​រង​គ្រោះ​មួយ​ដៃ​ថែម​ទៀត ​។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​​យក​ទៅ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ