សហរដ្ឋអាមេរិក ៖ ពួកប្រជាធិបតេយ្យអះអាងនាថ្ងៃទី១៥ ខែតុលាថា ពួកគេបានប្រមូលផ្ដុំបណ្ដាភស្ដុតាង សម្រាប់ដាក់បន្ទុកសំដៅដកហូតតំណែងប្រធានាធិបតី តាមរយៈការធ្វើសវនាការមួយចំំនួនរបស់សភា ក៏ទោះបីជាមានការបដិសេធផ្ទួនៗរបស់សេតវិមានពុំព្រមរួមសហការជាមួយការស៊ើបអង្កេតនោះក្ដី។
សភាអាមេរិកបានចូលធ្វើការវិញក្រោយសម្រាក២សប្ដាហ៍ ហើយពួកអ្នកប្រជាធិបតេយ្យក្នុងសភាឆ្លៀតឱកាសនោះ ដើម្បីជម្រុញការស៊ើបអង្កេតលើប្រធានាធិតីអាមេរិក។ ពួកគេស្វែងរកកំណត់ថាតើលោកត្រាំមានបានរំលោភបំពានអំណាច ដើម្បីចាប់បង្ខំអ៊ុយក្រែនឲ្យស៊ើបអង្កេត លើអតីតអនុប្រធានាធិបតេយ្យ លោកJOE BIDENដែលនឹងអាចក្លាយជាគូប្រជែងជាមួយលោកត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ដែរឬយ៉ាងណា។
ប្រធានសភាលោកស្រីណានស៊ីពីឡូស៊ីជាអ្នកប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវនៃការស៊ើបអង្កេតរបស់សភា លោកADAM SCHIFFបានបរិហារក្នុងសន្និសីទសារព័ត៌មានមួយ ចំពោះការបដិសេធរបស់រដ្ឋការលោកត្រាំ ពុំព្រមផ្ដល់បណ្ដាឯកសារដល់សភា៕ (កែសម្រួលដោយ៖ បុប្ផា)
ចែករំលែកព័តមាននេះ