ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ឲ្យ​យុវជន​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ភាសា​ខ្មែរ​ស្រប​តាម​សម័យ​ភាវូបនីយកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជំរុញ​ឲ្យ​យុវជន​ជា​និស្សិត​ធ្វើការ​សិក្សា​ស្រា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជំរុញ​ឲ្យ​យុវជន​ជា​និស្សិត​ធ្វើការ​សិក្សា​ស្រា វ​ជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ ភាសា​ខ្មែរ ស្រប​តាម​សម័យ​ភាវូបនីយកម្ម និង​ស្រាវជ្រាវ​នៅ​បណ្តា​ប្រទេស​អន្តរជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ភាសា​វប្បធម៌ និង​ការ​អប់រំ​នៅ​អាស៊ី​អាគ្នេយ៍​អត្តសញ្ញាណ និង​ភាព​សម្បូរ​បែប នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា -​កូរ៉េ ថា វិស័យ​អប់រំ​បាន​ធ្វើ​កំណែទម្រង់​អស់​រយៈពេល​៦​ឆ្នាំ​មកនេះ ការ​អប់រំ​ប្រកបដោយ​គុណភាព​ត្រូវ​ពឹង​ផ្នែក​លើក​ការ​បង្រៀន និង​ការ​រៀន ។

លោក​ថា សន្និសីទ​ថ្ងៃ​នះ​ក៏​ផ្តោត​សំខាន់​លើ​បញ្ហា​អតីតកាល បច្ចុប្បន្ន និង​អនាគតកាល​ផង​ដែរ​ដើម្បី​ឲ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖«​ខ្ញុំ​ចង់​ឲ្យ​យុវជន​វ័យក្មេង​ៗ​របស់​យើង​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិវិទ្យា ហើយ​ក៏​ដូច​ជា ភាសា​របស់​កម្ពុជា ។ ខ្ញុំ​គិត​ថា ភារកិច្ច​នេះ គឺ​ធំធេង​ណាស់​សម្រាប់​យុវជន កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​វប្បធម៌ អត្តសញ្ញាណ​ជាតិ ។ យើង​ក៏​ត្រូវការ​ផង​ដែរ គឺ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​អន្តរជាតិ​ផង​ដែរ​» ។

លោក ហង់ ជួនណា​រ៉ុ​ន ក៏​បាន​លើក​ឡើង​ថា ការ​ស្រាវជ្រាវ​នេះ​យើង​ចង់​ឲ្យ​កូន​ខ្មែរ​របស់​យើង​ចេះ​ដឹង និង​ចេះ​ដោះស្រាយ​បញ្ហា​អ្វី​ដែល​កើតឡើង ។ អ្វី​ដែល​សំខាន់​នោះ​ភាសារ​បរទេស​ក៏​សំខាន់​សម្រាប់​យុវជន​នៅ​ពេល​ចាប់ផ្តើម​សិក្សា​ដល់​ឧត្តម​សិក្សា ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ទៀត​ថា យុវជន​មិន​ត្រឹមតែ​ធ្វើការ​ស្រាវជ្រាវ​នោះ​ទេ គឺ​ត្រូវ​តែ​យល់​ដឹង​អំពី​អតីត​កាលនោះ​ទេ តែ​ត្រូវ​រៀបចំ​គម្រោង​សម្រាប់​អនាគត​ផង​ដែរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បាន​ល្អ ។

លោក​បញ្ជាក់​ថា «​យើង​ត្រូវ​ដឹង​ថា ដើម្បី​ដឹង​អនាគត​យើង​ត្រូវ​ដឹង​អំពី​អតីត និង​បច្ចុប្បន្ន ។ ដូច្នេះ​ភាសា​របស់​យើង គឺជា​វប្បធម៌​មួយ​ដែល​សំបូរ​បែប ហើយ​ភាសារ​ខ្មែរ​ដែល​ជា​ភាសា​មួយ មាន​ប្រវត្តិ​យូរ​ជាង​ភាសា​មួយ​ចំនួន​នៃ​ប្រទេស​អឺរ៉ុប​ផង​ដែរ ។ អី​ញ្ចឹ​ង​ប្រទេស​នៅ​អឺរ៉ុប​ទើប​មាន ភាសា​ផ្ទាល់ខ្លួន​ក្រោយ​ខ្មែរ​នោះ​ទេ​» ។

ដូច្នេះ​ខ្ញុំ​ជំរុញ​ឲ្យ​ប្អូន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ភាសា​ខ្មែរ​ដែល​សំបូរ​បែប​របស់​យើង ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា យុវជន​បើ​ចង់​ដឹង​ពី​ប្រវត្តិសាស្ត្រ អក្ស​សាស្ត្រ អត្ថ​សញ្ញាណ​ជាតិខ្មែរ​ត្រូវ​ចេះ​ភាសា​បារាំង អង់គ្លេស ព្រោះថា សៀវភៅ​ដែល​អ្នក​ស្រាវជ្រាវ​មុន​ៗ​គេ​សរសេរ​ពី​ប្រវត្តិសាស្ត្រ​ភាគច្រើន​សរសេរ​ជា​ភាសា​បារាំង និង​អង់គ្លេស ។ លោក​បញ្ជាក់​ថា​«​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ប្អូន​ទាំងអស់​គ្នា​ធ្វើការ​ស្រាវជ្រាវ ហើយ​ជា​ពិសេស​នោះ​ស្វែង​យល់​បន្ថែម​ទៀត​នូវ​វប្បធម៌​នូវ​សម័យ​ភាវូបនីយកម្ម​នេះ គឺ​ត្រូវ​ចេះ​ភាសាបរទេស​ឲ្យ​បាន​ច្បាស់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ