ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ផ្លូវ​ថ្មី​សម្រាប់​ការ​ទស្សនា​ប្រាសាទ​បាយ័ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដឹក​នាំ​ដោយ​អគ្គនាយក​លោក​ហង់ ពៅ តំណាង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក្រុមការងារ​JASA រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ…

ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដឹក​នាំ​ដោយ​អគ្គនាយក​លោក​ហង់ ពៅ តំណាង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក្រុមការងារ​JASA រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ពិនិត្យ​មើល​ទីតាំង​រៀបចំ​ផ្លូវ​ថ្មី​ទស្សនា​ប្រាសាទបាយ័ន ខណៈ​ពេល​ដែល​ការ​ជួសជុល​តួ​ប៉ម​មួយ​ចំនួន​នៅ​ជាន់​ទី​៣​កាន់តែ​ខិត​ជិត​មក​ដល់ ។

យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​វង់​ទស្សនា​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​នៃ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​យក​ផែនទី​វង់​ទស្សនា​នេះ​ដាក់​ពិនិត្យ​ឆ្លង​យោបល់​របស់​អ្នកជំនាញ​របស់​គណៈកម្មាធិការ​អាយ​ស៊ីស៊ី​-​អង្គរ​នា​ពេល​ខាង​មុខ ។

គម្រោង​ជួសជុល​តួ​ប៉ម​មួយ​ចំនួន​នៅ​ជាន់​ទី​៣​នៃ​ប្រាសាទបាយ័ន​ត្រូវ​បាន​គណៈ ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​អនុម័ត​ឯកភាព​ឲ្យ​ជួសជុល​ក្នុង​កិច្ចប្រជុំ​នា​ពេល​កន្លង​មក និង​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​បាយ័ន​​ត្រូវ​បិទ​ដើម្បី​ដំណើរការ​ជួសជុល​អភិរក្ស ប៉ុន្តែ​ដោយ​មូលហេតុ ប្រាសាទបាយ័ន​ជា​ប្រាសាទ​ដែល​ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវ​ទស្សនា​ខានមិនបាន អាជ្ញាធរ​ជាតិ​អប្សរា​មានការ​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​អំពី​ផែនទី​ហានិភ័យ និង​រៀបចំ​វង់​ទស្សនា​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​អាច​ទស្សនា​ប្រាសាទ បាយ័ន​ផង និង​សកម្មភាព​ជួសជុល​អភិរក្ស​តួ​ប៉ម​ប្រាសាទ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ